(បាងកក)៖ ការនាំចេញដំឡូងមី និងផលិតផលដំឡូងមី របស់ប្រទេសថៃ ត្រូវបានប៉ាន់ប្រមាណថា មានចំនួន ៩លានតោនក្នុងឆ្នាំនេះ ធ្លាក់ចុះពី ១១លានតោនកាលពីឆ្នាំមុន ដោយសារការថ យចុះទិន្នផលក្នុងគ្រា ដែលមានគ្រោះរាំងស្ងួត។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍។
លោក Ronnarong Phoolpipat អគ្គនាយកនៃនាយកដ្ឋានពាណិជ្ជកម្មបរទេស នៃក្រសួងពាណិជ្ជ កម្មថៃ បានប្រាប់កាសែតបាងកកប៉ុស្តិ៍ថា ដំឡូងមីនិងផលិតផលដំឡូងមី របស់ប្រទេសថៃមានតម្រូវ ការខ្ពស់។ លោកបន្តថា អតិថិជនមានបំណងទិញដំឡូងមីទាំងអស់ ដែលថៃមាន ប៉ុន្តែឆ្នាំនេះផលិត កម្មដំឡូងមីថៃ បានរងផលប៉ះពាល់ដោយសារស្ថានភាពរាំងស្ងួត។

លោក Ronnarong មានប្រសាសន៍ថា កសិករមួយចំនួនបានប្តូរទៅដាំអំពៅ ដែលជាលទ្ធផល តម្លៃដំឡូងមីទំនងជា នៅតែអំណោយផលពេញមួយឆ្នាំនេះ ដោយសារតម្រូវការជាប់លាប់ និង ការផ្គត់ផ្គង់មានកម្រិត។
លោកបានណែនាំដល់កសិករកុំប្រញាប់ប្រមូលផលដំឡូងមី ដែលមានមើមតូចៗ ដែលមិនសម ស្របសម្រាប់លក់ ក្នុងរយៈពេលតម្លៃខ្ពស់ ព្រោះអាចប៉ះពាល់ដល់គុណភាព។
ដំឡូងមីស្រស់ឥឡូវនេះមានតម្លៃ ៣.១-៣.៥៥បាតក្នុងមួយគីឡូក្រាម ដែលលើសពីតម្លៃធានាដែល មាន ២.៥បាតក្នុងមួយគីឡូក្រាម។
ក្នុងឆ្នាំ២០២២ ប្រទេសថៃបាននាំចេញផលិតផលដំឡូងមី និងដំឡូងមីសរុបចំនួន ១១លានតោន ដែលមានតម្លៃ ៤.៤ពាន់លានដុល្លារអាមេរិក (ប្រហែល ១៥២ពាន់លានបាត) កើនឡើង៦.៩% បើគិតពីបរិមាណ និងកើនឡើង ១១.២% បើគិតពីតម្លៃធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២១។
សម្រាប់រយៈពេលប្រាំខែដំបូងនៃឆ្នាំនេះ ប្រទេសថៃបាននាំចេញដំឡូងមី និងផលិតផលដំឡូងមី ចំនួន ៤.៧៣លានតោន ដែលមានតម្លៃ ១.៧ពាន់លានដុល្លារធ្លាក់ចុះ ២១% បើគិតបរិមាណ និងធ្លាក់ចុះ១៩% បើគិតពីតម្លៃធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
យោងតាមលោក Ronnarong តម្លៃដំឡូងមីចំណិតមានតម្លៃ ២៦៥ដុល្លារក្នុងមួយតោន ធ្លាក់ចុះ ៧% ធៀបនឹងឆ្នាំមុន ដោយសារប្រទេសចិនបានកាត់បន្ថយការទិញសម្រាប់ការផលិតគ្រឿង ស្រវឹង។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍៕































