(យ៉ាំងហ្គោន)៖ ធនាគារពិភពលោក (WB) បានឱ្យដឹងថា ការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចរបស់ ប្រទេសមីយ៉ាន់ម៉ាកំពុងត្រូវបានរារាំងដោយសារកង្វះការប្តូររូបិយប័ណ្ណបរទេស ការរឹតបន្តឹងការនាំ ចូល និងការដាច់ចរន្តអគ្គិសនី។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។
ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ដោយដកស្រង់របាយការណ៍សម្រាប់មីយ៉ាន់ម៉ា របស់ធនាគារ WB ដែលបានចេញផ្សាយកាលពីថ្ងៃអង្គារថា បរិយាកាសធុរកិច្ចនៅតែមានបញ្ហា ប្រឈម ហើយក្រុមហ៊ុនជាច្រើនកំពុងពិបាកក្នុងការទទួលបានការការប្តូររូបិយប័ណ្ណបរទេស ទទួលបានអាជ្ញាប័ណ្ណពាណិជ្ជកម្ម នាំចូលវត្ថុធាតុដើម និងសម្របខ្លួនទៅនឹងឧបសគ្គផ្នែកឡូជីស្ទិក។

របាយការណ៍វាយតម្លៃនេះគឺជាការបង្ហាញពីភាពមិនពេញចិត្តចំពោះមីយ៉ាន់ម៉ា ដែលធនាគារ WB បាននិយាយថាប្រទេសនេះបានបង្ហាញសញ្ញាបណ្តោះអាសន្ននៃការមានស្ថិរភាពនៅក្នុងឆមាសទីមួយឆ្នាំ២០២៣។ ក្នុងចំណោមចំណុចវិជ្ជមានសម្រាប់ប្រទេសមីយ៉ាន់ម៉ា ដែលធនាគារអភិវឌ្ឍន៍នេះ បានមើលឃើញរួមមាន អត្រាប្តូរប្រាក់ទីផ្សារមានស្ថិរភាពទូលំទូលាយ ការធ្លាក់ចុះអតិផរណា និងការកើនឡើងនិន្នាការនៃសូចនាករសេដ្ឋកិច្ចជាច្រើន។
ទោះជាយ៉ាងណា ធនាគារ WB បានឱ្យដឹងថា ក្រុមហ៊ុននាំចេញកំពុងប្រឈមនឹងបញ្ហានានារាប់ចាប់ ពីការធ្លាក់ចុះតម្រូវការខាងក្រៅ អត្រាប្តូរប្រាក់ផ្លូវការដែលមានតម្លៃខ្ពស់ជ្រុល និងលក្ខខណ្ឌតម្រូវប្តូរ រូបិយប័ណ្ណកាន់តែតឹងរ៉ឹង៕































