Reuters អោយដឹងថា កញ្ចប់ជំនួយយោធាថ្មីរបស់សហរដ្ឋអាមេរិក សម្រាប់តៃវ៉ាន់ នឹងត្រូវបាន ប្រកាសឆាប់ៗនេះ

 (វ៉ាស៊ីនតោន)៖  តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៨ ខែកក្កដា ឆ្នាំ២០២៣ បានប្រាប់អោយដឺងថា មន្ត្រីអាមេរិក២រូប បាននិយាយថាសហរដ្ឋអាមេរិក ត្រូវបានរពឹងថានឹងប្រកាសពីការផ្ដល់ជំនួយយោធាទំហំជាង ៣០០លានដុល្លារ សម្រាប់តៃវ៉ាន់ក្នុង ពេលឆាប់ៗ ខណៈការធ្វើបែបនេះនឹងបង្កភាពក្ដៅក្រហាយដល់ចិន ដែលចាត់ទុកតៃវ៉ាន់ត្រឹម ជាខេត្តមួយរបស់ខ្លួនប៉ុណ្ណោះ។

ទីភ្នាក់ងារសារព័ត៌មាន Reuters ដោយផ្អែកលើមន្ត្រីអាមេរិក ២រូបនេះ ក្នុងលក្ខខណ្ឌមិនបញ្ចេញ ឈ្មោះបានឱ្យដឹងថាកញ្ចប់ជំនួយយោធាខាងលើអាចនឹងត្រូវបានប្រកាសនៅថ្ងៃសុក្រ សប្ដាហ៍នេះ (ម៉ោងវ៉ាស៊ីនតោន) និងធ្វើឡើងបន្ទាប់ពីសភាទាំង២របស់សហរដ្ឋអាមេរិក បានអនុញ្ញាតឱ្យរដ្ឋបាល លោក ចូ បៃដិន ផ្ដល់ជំនួយទំហំជាង ១ពាន់លានដុល្លារសម្រាប់ តៃវ៉ាន់ ក្រោមក្រខណ្ឌនៃកញ្ចប់ ថវិកាឆ្នាំ២០២៣ តាមរយៈសិទ្ធិអំណាចរបស់ប្រធានាធិបតី (Presidential Drawdown Authority)៕