(វ៉ាស៊ីនតោន)៖ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៤ ខែសីហា ឆ្នាំ២០២៣ គឺ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះបាន និយាយថាលោកមិនបានប្រព្រឹត្តបទល្មើសអ្វីទាំងអស់ បន្ទាប់ពីត្រូវបានចោទប្រកាន់ជាផ្លូវការពីបទ ព្រហ្មទណ្ឌ ពាក់ព័ន្ធនឹងការព្យាយាមដោយខុសច្បាប់ ដើម្បីកែប្រែលទ្ធផលបោះឆ្នោតប្រធានាធិបតី កាលពីឆ្នាំ២០២០។

លោក ដូណាល់ ត្រាំ ធ្វើការអះអាងខាងលើអំឡុងបង្ហាញខ្លួនចំពោះមុខចៅក្រមនៃតុលាការ សហព័ន្ធមួយ ក្នុងទីក្រុងវ៉ាស៊ីនតោន ឌីស៊ី។ ថ្លែងចេញពី អាកាសយានដ្ឋានមួយក្នុងរដ្ឋ Virginia ក្រោយចាកចេញពីតុលាការអតីតប្រធានាធិបតីអាមេរិករូបនេះបានគូសបញ្ជាក់ដូច្នេះថា «នៅពេលដែល អ្នកសម្លឹងទៅមើលអ្វីដែលកំពុងកើតឡើង នេះគឺជាការធ្វើបាបលើអ្នកនយោបាយជាគូប្រជែង ម្នាក់។ រឿងបែបនេះមិនគួរកើតឡើងនៅក្នុង សហរដ្ឋអាមេរិកទាល់តែសោះ»៕
































