សម្តេចតេជោ ហ៊ុន សែន៖ លោកជំទាវ ឃួន សុដារី នឹងទទួលបានតំណែងជាប្រធានរដ្ឋសភា, ឯកឧត្ត ម ជាម យៀប នៅជាអនុប្រធានទី១ដដែល ខណៈឯកឧត្ត ម វង សូត នឹងទទួលបានតំណែងជា អនុប្រធានទី២


(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ក្នុងសារសំឡេងពិសេសថ្មី មួយថា លោកជំទាវ ឃួន សុដារី នឹងទទួលបានតំណែងជាប្រធានរដ្ឋសភា, ឯកឧត្ត ម ជាម យៀប នៅជាអនុប្រធានទី១ដដែល ខណៈឯកឧត្ត ម វង សូត នឹងទទួលបានតំណែងជាអនុប្រធានទី២។

ក្នុងសារសំឡេងឆ្លើយតបនឹងការផ្សាយញុះញង់របស់វិទ្យុអាស៊ីសេរីនេះ សម្តេចតេជោ ហ៊ុន សែន បានបង្ហើបឱ្យដឹងថា សមាសភាពក្បាលម៉ាស៊ីនរដ្ឋសភាដូចបានបង្ហាញនេះ ត្រូវបានរៀបចំឡើង តាំងពីឆ្នាំ២០២១មកម្ល៉េះ។ការបង្ហើបពីសមាសភាពក្បាលម៉ាស៊ីនរដ្ឋសភាមកពីគណបក្សប្រជាជនកម្ពុជានេះ គឺសម្តេចចង់បង្ហាញទៅវិទ្យុអាស៊ីសេរីថា គណបក្សប្រជាជនមានការរួបរួមផ្ទៃក្នុង ហើយ មានការចាត់តាំងត្រឹមត្រូវ ដោយគ្មានការទាស់ទែងគ្នាព្រោះរឿងតំណែងនោះឡើយ៕