(ហាវៃ)៖ យោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ បានបញ្ជាក់អោយដឹងថា ក្រុមមន្ត្រីបានឱ្យដឹងនៅថ្ងៃសុក្រសប្តាហ៍នេះថា ភ្លើងឆេះព្រៃ ដែល បានឆាបឆេះនៅលើកោះ Maui បានសម្លាប់មនុស្សយ៉ាងតិច ៥៥នាក់ ដោយបានលេប ត្របាក់ទីក្រុងប្រវត្តិសាស្ត្រ Lahaina ស្ទើទាំងស្រុង និងបណ្តាលឱ្យមានការខូចខាតយ៉ាងធំធេង បំផុត ដែលទំនងជានឹងត្រូវចំណាយពេលរាប់ឆ្នាំ និងចំណាយប្រាក់រាប់ពាន់លានដុល្លារក្នុងការ ស្តារឡើងវិញ។ លោក John Pelletier មេបញ្ជាការខោនធី Maui បាននិយាយថា ចំនួនអ្នកស្លាប់ ត្រូវបានគេរំពឹងថានឹងកើនឡើង ខណៈមនុស្សរាប់រយនាក់នៅកំពុងបាត់ខ្លួននៅឡើយ។ លោកបានបន្ថែមថា សង្កាត់ចាស់ នៃទីក្រុង Lahaina ដែលជាមជ្ឈមណ្ឌលសេដ្ឋកិច្ចនៅភាគខាង លិចកោះ Maui ដែលទាក់ទាញអ្នកទេសចររាប់លាននាក់ជារៀងរាល់ឆ្នាំត្រូវបានបំផ្លិចបំផ្លាញ។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន អភិបាលរដ្ឋហាវ៉ៃ លោក Josh Green (D) បានភ្ជាប់មូលហេតុ ភ្លើងទៅនឹងការឡើងកំដៅផែនដី ថា «ការប្រែប្រួលអាកាសធាតុគឺនៅទីនេះ ហើយវាកំពុងប៉ះពាល់ ដល់កោះ»។ អភិបាលរដ្ឋរូបនេះបានបន្ថែមថា វាជាភ្លើងឆេះដ៏សាហាវបំផុតទីពីររបស់សហរដ្ឋ អាមេរិកក្នុងរយៈពេលមួយសតវត្ស ដែលតាមពីក្រោយតែព្រឹត្តិការណ៍ Camp Fire របស់រដ្ឋកាលី ហ្វ័រញ៉ា ដែលបានសម្លាប់មនុស្ស ៨៥នាក់ក្នុងឆ្នាំ ២០១៨៕
































