លោក ដូណាល់ ត្រាំ ក្លាយជាអតីតប្រធានាធិបតីអាមេរិកដំបូងបំផុត ដែលត្រូវបានថតវាស់កម្ពស់ ដូចអ្នកទោសដទៃទៀត


(វ៉ាស៊ីនតោន)៖  តាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៥ ខែសីហា ឆ្នាំ២០២៣ គឺ នៅទីបំផុតទៅ លោក ដូណាល់ ត្រាំ បានក្លាយជាអតីតប្រធានាធិបតី អាមេរិកដំបូងគេបំផុត ដែលត្រូវបានថតវាស់ខ្ពស់ទុកជាឯកសារ នៅឯ ពន្ធនាគារក្នុងទីក្រុង Atlanta នៃរដ្ឋ Georgia ពាក់ព័ន្ធនឹងការចោទប្រកាន់ពីបទល្មើសព្រហ្មទណ្ឌជុំវិញការព្យាយាមដោយខុស ច្បាប់ដើម្បីប្រែក្រឡាស់លទ្ធផល បោះឆ្នោតប្រធានាធិបតីឆ្នាំ២០២០ ដែលបង្ហាញថាលោកបាន បរាជ័យក្រោមថ្វីដៃលោក ចូ បៃដិន ក្នុងរដ្ឋ Georgia។

លោក ដូណាល់ ត្រាំ បានចំណាយពេលត្រឹមតែ ២០នាទីប៉ុណ្ណោះ នៅឯពន្ធនាគារ Fulton County ក្នុងទីក្រុង Atlanta ជាទីដែលលោកត្រូវបានមន្ត្រីពន្ធនាគារ ធ្វើកំណត់ហេតុ និងថតរូបទុកជាឯក​សារ។ លោក ត្រាំមានកម្ពស់ ៦ហ្វូត ៣អ៉ីញ (១.៩០ម៉ែត្រ) និងមានទម្ងន់ ២១៥ផោន ឬស្មើនឹងជាង ៩៧គីឡូក្រាម ព្រមទាំងមានលេខសម្គាល់ P01135809។ រូបថតវាស់កម្ពស់របស់លោក ត្រាំ ត្រូវ បានចេញផ្សាយភ្លាមៗ បន្ទាប់ពីលោកត្រូវបានអនុញ្ញាតឱ្យនៅក្រៅឃុំ៕