នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យបង្កើតអគ្គនាយកដ្ឋានធនធានមនុស្ស ចំណុះ ក្រសួងមហាផ្ទៃ


 (ភ្នំពេញ)៖ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញ អនុក្រឹត្យស្តីពីការបង្កើតអគ្គនាយកដ្ឋានធនធានមនុស្ស ចំណុះក្រសួងមហាផ្ទៃ។ នេះបើតាមអនុក្រឹត្យទទួលបាននៅថ្ងៃទី២៧ ខែសីហានេះ។

អគ្គនាយកដ្ឋានធនធានមនុស្ស មានតួនាទីធ្វើជាសេនាធិការជូនក្រសួងមហាផ្ទៃ លើការងារគ្រប់ គ្រងមន្ត្រីនគរបាល មន្ត្រីរាជការស៉ីវិល និងមន្ត្រីពន្ធនាគារ របស់អគ្គនាយកដ្ឋាននគរបាលជាតិ និង អគ្គនាយកដ្ឋាននានា ចំណុះក្រសួងមហាផ្ទៃ និងសមាជិកក្រុមប្រឹក្សានៅរដ្ឋបាលថ្នាក់ក្រោមជាតិ ស្របតាមច្បាប់កំណត់ ព្រមទាំងអភិវឌ្ឍធនធានមនុស្ស។

អគ្គនាយកដ្ឋានធនធានមនុស្ស មានរចនាសម្ព័ន្ធដូខខាងក្រោម៖

១៖ នាយកដ្ឋានរដ្ឋបាលសរុប
២៖ នាយកដ្ឋានបុគ្គលិកមន្ត្រីនគរបាលជាតិ
៣៖ នាយកដ្ឋានបុគ្គលិកមន្ត្រីរាជការស៉ីវិល និងមន្ត្រីពន្ធនាគារ
៤៖ នាយកដ្ឋានគោលនយោបាយ៕