(ភ្នំពេញ)៖ លោកសាស្ដ្រាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល អមដំណើរដោយថ្នាក់ដឹកនាំ ក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៣នេះ បានចុះពិនិត្យវឌ្ឍនភាពរបស់ មន្ទីរពេទ្យជាតិ តេជោសន្ដិភាព ដែលបានសាងសង់រួចជាស្ថានពរ គ្រោងនឹងសម្ពោធដាក់ឱ្យប្រើ ប្រាស់ជាផ្លូវការនាចុងខែតុលា ឆ្នាំ២០២៣នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហា បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ជាមួយគ្នានោះសាស្ដ្រាចារ្យរដ្ឋមន្ដ្រី បានជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកនៃមន្តីរពេទ្យជាតិ តេជោសន្តិភាព ប្រមាណជាង៣០០នាក់ និងបានសម្ដែងនូវទឹកចិត្ដ សប្បាយរីករាយ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ និងមន្ដ្រីបុគ្គលិករបស់មន្ទីរពេទ្យជាតិតេ ជោសន្ដិភាពដែលបានសហការនិងសាគ្គីគ្នាប្រកបដោយភាពទទួលខុសត្រូវខ្ពស់ក្នុងការផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋ និងបានណែនាំដល់ថ្នាក់ដឹកនាំ និងមន្ដ្រីបុគ្គលិករបស់មន្ទីរពេទ្យជាតិតេ ជោសន្ដិភាពគោរពក្រមសីលធម៌វិជ្ជាជីវៈឲ្យបានខ្ជាប់ខ្ជួន។
សូមបញ្ជាក់ថាមន្ទីរពេទ្យជាតិ តេជោសន្ដិភាព បានសាងសង់រួចជាស្ថានពរ គ្រោងនឹងសម្ពោធ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាចុងខែតុលា ឆ្នាំ២០២៣ នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា។

មន្ទីរពេទ្យនេះមានអគារសម្រាកព្យាបាល និងសង្គ្រោះបន្ទាន់ វះកាត់ អគារសម្រាកព្យាបាលកម្រិត ធ្ងន់ អគារសម្រាកព្យាបាលកម្រិតស្រាល ជាច្រើនដែលអាចដាក់គ្រែសម្រាប់អ្នកជំងឺបានប្រមាណ ១ម៉ឺនគ្រែ និងបំពាក់ដោយសម្ភារៈបរិក្ខារពេទ្យទំនើបៗ។ សមិទ្ធិផលដ៏ធំធេងនេះបានបញ្ជាក់ពីការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់បំផុតរបស់ សមេ្តចតេជោ និង សមេ្តចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា។
ទន្ទឹមនឹងការអភិវឌ្ឍន៍នេះ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី ក៏បានណែនាំត្រូវបន្តខិតខំពង្រឹងយន្តការ ថែទាំព្យាបាលអ្នកជំងឺបន្ថែមទៀត ជាពិសេសត្រូវពង្រឹងលើសេវាបញ្ជូនអ្នកជំងឺឱ្យចំគោលដៅ សុវត្ថិភាព និងមានប្រសិទ្ធភាពខ្ពស់៕
































