រដ្ឋមន្ត្រី ឈាង រ៉ាធ្វើបឋកថាស្តីពី «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍» ជូនដល់មន្រ្តីក្រោមឱវាទក្រសួង សុខាភិបាល


(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រី ក្រសួងសុខាភិបាល បានដឹកនាំវគ្គបណ្តុះបណ្តាលស្តីពី «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍» ដល់មន្រ្តី ក្រោមឱវាទក្រសួងសុខាភិបាល ដើម្បីអនុវត្តយុទ្ធសាស្រ្តអាទិភាពមួយក្នុងចំណោមអាទិភាព ៣ បានដាក់ចេញ។

ការរៀបចំវគ្គបណ្តុះបណ្តាលនេះ ក្នុងគោលបំណងអនុវត្តយុទ្ធសាស្រ្តគន្លឹះចំនួន ៩ចំនុច និង អាទិភាព ៣ រួមមាន ១)ការពង្រឹងមណ្ឌលសុខភាពលើហេដ្ឋារចនាសម្ព័ន្ធ ការផ្គត់ផ្គង់ឱសថ សម្ភារបរិក្ខារ និងសមត្ថភាពបុគ្គលិក ២)ការពង្រឹងមន្ទីរពេទ្យបង្អែកស្រុកប្រតិបត្តិ លើការសង្គ្រោះ បន្ទាន់ ប្រពោធនកម្ម ផ្នែកវះកាត់ មន្ទីរពិសោធន៍ និងរូបភាពវេជ្ជសាស្ត្រ និង៣)ការពង្រឹងសមត្ថភាព និងភាពជាអ្នកដឹកនាំមន្ត្រីនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីគាំទ្រកំណែទម្រង់ និងអនុវត្តយុទ្ធ សាស្រ្តបញ្ចកោណ របស់រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា។

វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងតាមប្រព័ន្ធវីដេអូសន្និសទី (videoconferencing) មានអ្នកចូល រួមសរុបចំនួន ១,៨៥០នាក់ ដែលមានសមាសភាព ចាប់ពីប្រធានការិយាល័យទីស្តីការក្រសួង សុខាភិបាល រហូតដល់រដ្ឋលេខាធិការក្រសួងសុខាភិបាល និងប្រធាន-អនុប្រធានអង្គភាពថ្នាក់ កណ្តាល ព្រមទាំងប្រធានអង្គភាពថ្នាក់ក្រោមជាតិ ចាប់ពីប្រធានមណ្ឌលសុខភាព រហូតដល់ប្រធាន មន្ទីរសុខាភិបាលរាជធានី-ខេត្ត។

សូមបញ្ជាក់ដែរថា វគ្គបណ្តុះបណ្តាលស្តីពីភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ នឹងរៀបចំឡើងតាម ប្រព័ន្ធវីដេអូសន្និសទីជារៀងរាល់រសៀលថ្ងៃអង្គារ ចាប់ពីថ្ងៃទី៣ ខែតុលា នេះតទៅ សម្រាប់ថ្ងៃនេះ គឺជាវគ្គទី១ និងជាការចាប់ផ្តើម៕