រដ្ឋមន្រ្តីក្រសួងបរិស្ថាន ជំរុញឱ្យអ្នកវិនិយោគអាលី្លម៉ង់ EURO-CHAM រួមចំណែកក្នុងការគ្រប់គ្រង សំណល់រឹង និងការកែច្នៃឡើងវិញ


(ភ្នំពេញ)៖ ឯកឧត្តម បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានបានអនុញ្ញាតឱ្យក្រុមអ្នក វិនិយោគ EURO-CHAM ចូលជួបសម្តែងការគួរសម និងពិភាក្សាអំពី ការវិនិយោគលើការគ្រប់គ្រង សំណល់ រឹងនិងកែច្នៃឡើងវិញ។

ជំនួបសម្តែងការគួរសមនេះ ធ្វើឡើងនៅរសៀលថ្ងៃទី ២៤ ខែតុលា ឆ្នាំ២០២៣ នាទីស្តីការក្រសួង។

ជាមួយគ្នានេះ ឯកឧត្តម រដ្ឋមន្រ្តីបានថ្លែងអំណរគុណ និងស្វាគមន៍ចំពោះក្រុមអ្នកវិនិយោគ EURO-CHAM  ដែលយកចិត្តទុកដាក់ក្នុងវិស័យបរិស្ថាន និងបើកឱកាសឱ្យធុរជនបានសួរសំណួរផ្សេងៗ ទាក់ទងនឹងការងារអាទិភាពរបស់ក្រសួង។ 

ក្រុមធុរជន EURO-CHAM ចាប់អារម្មណ៍ជាខ្លាំង និងបានសួរសំណួរដេញដោលជាច្រើនទាក់ទង នឹងវិធីសាស្រ្តក្នុងការគ្រប់គ្រងសំណល់រឹងនៅទីលាន ការកែច្នៃសំណល់រឹងឡើងវិញ និងយុទ្ធសាស្រ្ត ដែលធ្វើឱ្យការងារសម្រេចបាន ដូចជាយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ដែលមាន សិស្សានុសិស្សចូលរួមប្រមាណជិត ២លាននាក់ និងយុទ្ធនាការដាំដើមឈើ ១លានដើមជារៀង រាល់ឆ្នាំ ដើម្បីឆ្ពោះទៅការពង្រីកគម្របព្រៃឱ្យបានជាង ៦០% នៅឆ្នាំ២០៥០។ 

លើសពីនេះ ឯកឧត្តម បណ្ឌិត អ៊ាង សុផល្លែត បានគូសបន្ថែមថា ការរួមចំណែកពីអ្នកវិនិយោគ អាល្លីម៉ង់ ក្រុមធុរកិច្ច EURO-CHAM គឺជាកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរក្នុងភាពជាដៃគូអភិវឌ្ឍ ដើម្បីដោះស្រាយបញ្ហារួមរបស់ពិភពលោកដូចជា ការកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនិក ដែល កើតចេញពីចំហេះថាមពលហ្វូស៊ីល នាំឱ្យមានការប្រែប្រួលអាកាសធាតុ ដែលកំពុងគំរាមគំហែង ដល់ពិភពលោក។ 

សូមជម្រាបជូនថា ជំនួបក្រុមធុរកិច្ច EURO-CHAM គឺបានបង្ករឱកាសងាយស្រួលដល់ក្រុមអ្នក វិនិយោគអាល្លីម៉ង់ វិស័យឯកជន ក្នុងការរួមចំណែកជាមួយវិស័យបរិស្ថានកម្ពុជា តាមរយៈកិច្ចសហ ប្រតិបត្តិការអភិវឌ្ឍន៍អាល្លឺម៉ង់ GIZ៕