(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣នេះ នឹងអញ្ជើញចុះហត្ថលេខាលើកិច្ចព្រមព្រៀងចងសម្ព័ន្ធភាពរវាង គណបក្សប្រជាជន កម្ពុជា ជាមួយបណ្ដាគណបក្សនយោបាយនៅកម្ពុជា ចំនួន២៧ផ្សេងទៀត។ ពិធីនេះធ្វើឡើងនៅវិមាន៧មករា ទីស្នាក់ការកណ្ដាលរបស់គណបក្សប្រជាជនកម្ពុជា។

គណបក្សនយោបាយទាំង២៨ ដែលនឹងចុះកិច្ចព្រមព្រៀងចងសម្ព័ន្ធភាពជាមួយគ្នានេះរួមមាន៖
*១៖ គណបក្សប្រជាជនកម្ពុជា
*២៖ គណបក្សខ្មែររួបរួមជាតិ
*៣៖ គណបក្សពន្លឺថ្មី
*៤៖ គណបក្សសញ្ជាតិកម្ពុជា
*៥៖ គណបក្សខ្មែរក្រោក
*៦៖ គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ
*៧៖ គណបក្សរស្មីខេមរា
*៨៖ គណបក្សខ្មែរសាធារណរដ្ឋ
*៩៖ គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច
*១០៖ គណបក្សយុវជនកម្ពុជា
*១១៖ គណបក្សធម្មាធិបតេយ្យ
*១២៖ គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា
*១៣៖ គណបក្សខ្មែរតែមួយ
*១៤៖ គណបក្សឯកភាពជាតិខ្មែរ
*១៥៖ គណបក្សកម្លាំងប្រជាធិបតេយ្យ
*១៦៖ គណបក្សកសិករ
*១៧៖ គណបក្សស្ត្រីដើម្បីស្ត្រី
*១៨៖ គណបក្សបំណងពលរដ្ឋ
*១៩៖ គណបក្សខ្មែរអភិរក្ស
*២០៖ គណបក្សមហាសាមគ្គីជាតិខ្មែរ
*២១៖ គណបក្សនគរប្រជាធិបតេយ្យ
*២២៖ គណបក្សអំណាចប្រជាពលរដ្ឋ
*២៣៖ គណបក្សខ្មែរអង្គរ
*២៤៖ គណបក្សកម្ពុជាសេរីឯករាជ្យប្រជាធិបតេយ្យ
*២៥៖ គណបក្សម៉ូលីណាកា
*២៦៖ គណបក្សចលនាប្រជាធិបតេយ្យ
*២៧៖ គណបក្សអភិវឌ្ឍន៍កម្ពុជា
*២៨៖ គណបក្សមហានគរ។
ការចុះហត្ថលេខាចងសម្ព័ន្ធភាពរវាងគណបក្សប្រជាជនកម្ពុជា និងបណ្ដាគណបក្សនយោបាយ ផ្សេងទៀតនេះ ដើម្បីជំរុញការអនុវត្តនយោបាយបង្រួបបង្រួមជាតិឲ្យកាន់តែរឹងមាំ និងដើម្បីប្រមូល កម្លាំងស្នេហាជាតិ ចូលរួមថែរក្សាសន្ដិភាព ស្ថិរភាពនយោបាយ សំដៅធានាឲ្យបានភាពសុខសាន្ដ និងការអភិវឌ្ឍន៍ប្រទេសរយៈពេលយូរអង្វែង។
យោងតាមសេចក្ដីប្រកាសព័ត៌មាននាពេលកន្លងទៅ របស់បណ្ដាគណបក្សនយោបាយដែលប្រកាស ចងសម្ព័ន្ធភាពជាមួយគណបក្សកាន់អំណាច ក៏សុទ្ធតែបានអះអាងដូចៗគ្នាថា ពួកគេបានមើល ឃើញពីឆន្ទៈ និងគោលនយោបាយ ប្រហាក់ប្រហែលគ្នា វត្ថុបំណងស្រលាញ់ការពារសន្តិភាព រក្សា ស្ថិរភាពនយោបាយដើម្បីបន្តភាពរីកចម្រើនជាលំដាប់ ដូច្នេះហើយទើបសម្រេចចិត្តស្នើសុំចង សម្ព័ន្ធភាពពុំមានការរុញរាឡើយ។
គណបក្សនយោបាយទាំងនោះ បានគូសបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំ ដ៏ឆ្លាតវៃប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចតេជោ ហ៊ុន សែន ដែលបានដឹកនាំប្រទេសកម្ពុជា ឆ្ពោះទៅ រកសុខសន្តិភាព រក្សាបានស្ថិរភាព និងការអភិវឌ្ឍប្រទេសរីកចម្រើនឥតឈប់ឈរ៕































