(ភ្នំពេញ)៖ តបតាមការអញ្ជើញរបស់នាយឧត្តមសេនីយ៍ ផាន វ៉ាន់យ៉ាង (Phan Văn Giang) រដ្ឋ មន្ត្រីក្រសួងការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម, នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានដឹកនាំគណៈប្រតិភូយោធាជាន់ខ្ពស់ក្រសួងការ ពារជាតិកម្ពុជា ធ្វើទស្សនកិច្ច ជាមិត្តភាព និងជាផ្លូវការនៅសាធារណរដ្ឋសង្គមនិយមវៀតណាម ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣។

ក្នុងឱកាសនោះដែរ ទាក់ទងទៅនឹងកិច្ចសហប្រតិបត្តិការរវាងកងទ័ពទាំងពីរ កម្ពុជា-វៀតណាម រដ្ឋមន្ត្រីក្រសួងការពារជាតិទាំងពីរ បានឯកភាពក្នុងការបន្តផ្លាស់ប្តូរគណៈប្រតិភូគ្នាទៅវិញទៅមក គ្រប់កម្រិត និងការផ្លាស់ប្តូរវិស័យអប់រំ បណ្តុះបណ្តាលសិក្ខាកាម ដើម្បីលើកម្ពស់ធនធានមនុស្ស កងទ័ព ព្រមទាំងពង្រឹកកិច្ចសហប្រតិបត្តិការ រក្សាសន្តិសុខ សុវត្ថិភាពតាមបណ្តោយព្រំដែន ទប់ ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន បទល្មើសឆ្លងដែនខុសច្បាប់ ទប់ស្កាត់បទល្មើសគ្រឿងញៀន ដើម្បីរក្សាឱ្យ បានល្អប្រសើរនូវ សន្តិសុខ សុវត្ថិភាព សម្រាប់ប្រជាជនប្រទេសទាំងពីរ ប្រកបមុខរបរចិញ្ចឹមជីវិត និងរស់នៅក្នុងភាពសុខសាន្ត។
នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា នាយឧត្តមសេនីយ៍ ទៀ សីហា អមដោយឧត្តមសេនីយ៍ឯកបំរុង ហ្វុង ស៊ីទីន អនុប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម បានដឹកនាំគណៈប្រតិភូយោធាជាន់ ខ្ពស់ក្រសួងការពារជាតិកម្ពុជា ទៅដាក់កម្រងផ្កាគោរពវិញាណក្ខន្ធនៅស្តូបវីរៈជន និងបន្ទាប់មក បានបន្តទៅដាក់កម្រងផ្កា គោរពវិញាណក្ខន្ធលោកប្រធាន ហូជីមិញ នៅក្នុងរដ្ឋធានីហាណូយ។

បន្ទាប់មកគណៈប្រតិភូក្រសួងការពារជាតិដឹកនាំដោយនាយឧត្តមសេនីយ៍ ទៀ សីហា បានចូលជួប ប្រជុំទ្វេភាគីជាមួយនាយឧត្តមសេនីយ៍ ផាន វ៉ាន់យ៉ាង (Phan Văn Giang ) រដ្ឋមន្ត្រីក្រសួងការពារ ប្រទេសវៀតណាម ដែលបានប្រព្រឹត្តិទៅនៅក្រសួងការពារប្រទេសវៀតណាម ដោយបានធ្វើពិធី ត្រួតពល កងកិត្តិយស កងត្រែទ័ព កងទ័ពប្រជាជនវៀតណាមផងដែរ។
ក្នងជំនួបនោះ នាយឧត្តមសេនីយ៍ ផាន វ៉ាន់ចាង បានសម្តែងការស្វគមន៍ចំពោះនាយឧត្តមសេនីយ៍ ទៀ សីហា ដែលបានដឹកនាំគណះប្រតិភូយោធាជាន់ខ្ពស់ក្រសួងការជាតិ កម្ពុជាមកបំពេញទស្សន កិច្ចជាមិត្តភាព និងជាផ្លូវការនៅសាធារណរដ្ឋសង្គមនិយមវៀតណាម។

តាងនាមថ្នាក់ដឹកនាំ ក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ នាយឧត្តម សេនីយ៍ ទៀ សីហា បានសម្តែងនូវសេចក្តីសោមនស្សរីករាយ ចំពោះការទទួល ស្វាគមន៍យ៉ាងកក់ ក្តៅរបស់រដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម ចំពោះគណៈប្រតិភូក្រសួងការពារជាតិកម្ពុជា ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចមិត្តភាព និងជាផ្លូវការនៅសាធារណរដ្ឋសង្គមនិយម វៀតណាម។
នាយឧត្តមសេនីយ៍ ទៀ សីហា បានចាត់ទុកដំណើរទស្សនកិច្ចនៅវៀតណាមលើកនេះ បាននាំមក នូវការរឹតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អផូរផង់ជាយូរលង់ណាស់មក ហើយ រវាងកងទ័ព ប្រជាជន និងរដ្ឋាភិបាល នៃប្រទេសទាំងពីរកម្ពុជា-វៀតណាម។
ក្នុងឱកាសនោះ រដ្ឋមន្ត្រីក្រសួងការពារជាតិទាំងពីរ ជំរាបជូនគ្នាទៅវិញទៅមក អំពីសភាពការណ៍ វិវត្តន៍នៅក្នុងប្រទេសនីមួយៗ ទាំងសភាពការណ៍ជាតិ អន្តរជាតិ ទាក់ទងទៅ នឹងសន្តិសុខក្នុងតំបន់ និងសាកលលោកដែលកំពុងកើតមានឡើងក្នុងពេលបច្ចុប្បន្ននេះ។

រដ្ឋមន្ត្រីក្រសួងការពារជាតិទាំងពីរកម្ពុជា វៀតណាម បានវាយតម្លៃខ្ពស់ចំពោះការអនុវត្ត ពិសារកិច្ច សហប្រតិបត្តិការរវាងក្រសួងការពារជាតិប្រទេសទាំងពីរ កងទ័ពទាំងពីរ កម្ពុជា-វៀតណាម ក្នុងរយះ ពេលកន្លងមក ដែលបាននាំមកនូវផលប្រយោជន៍ដល់កងទ័ពទាំងពីរ ព្រមទាំងបានជំរុញការបន្ត កិច្ចសហប្រតិបត្តិការគ្នា ឱ្យបានកាន់តែល្អប្រសើរឡើងថែមទៀត។ ទាក់ទងទៅនឹងកិច្ចសហប្រតិបត្តិការរវាងកងទ័ពទាំងពីរ កម្ពុជា-វៀតណាម រដ្ឋមន្ត្រីក្រសួងការពារ ជាតិទាំងពីរ បានឯកភាពក្នុងការបន្តផ្លាស់ប្តូរគណៈប្រតិភូគ្នាទៅវិញទៅមក គ្រប់កម្រិត និងការផ្លាស់ ប្តូរវិស័យអប់រំ បណ្តុះបណ្តាលសិក្ខាកាម ដើម្បីលើកម្ពស់ធនធានមនុស្សកងទ័ព ព្រមទាំងពង្រឹកកិច្ច សហប្រតិបត្តិការ រក្សាសន្តិសុខ សុវត្ថិភាពតាមបណ្តោយព្រំដែន ទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន បទ ល្មើសឆ្លងដែនខុសច្បាប់ ទប់ស្កាត់បទល្មើសគ្រឿងញៀន ដើម្បីរក្សាឱ្យបានល្អប្រសើរនូវ សន្តិសុខ សុវត្ថិភាព សម្រាប់ប្រជាជនប្រទេសទាំងពីរ ប្រកបមុខរបរចិញ្ចឹមជីវិត និងរស់នៅក្នុងភាពសុខ សាន្ត៕

































