លោក ស៊ី ជិនពីង ប្រាប់លោក បៃដិន ឈប់បំពាក់អាវុធឱ្យតៃវ៉ាន់ តែយល់ព្រមភ្ជាប់បណ្ដាញ ទំនាក់ទំនងយោធាឡើងវិញ


(ប៉េកាំង)៖  តាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP អោយដឹងថា លោកប្រធានា ធិបតី ស៊ី ជិនពីង បានប្រាប់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅឯកិច្ចប្រជុំកំពូលមួយឱ្យ បញ្ឈប់ការបំពាក់ អាវុធឱ្យតៃវ៉ាន់ ហើយថាការបង្រួបបង្រួមជាតិរបស់ចិនជាមួយតៃវ៉ាន់គឺជារឿងមិន អាចបញ្ឈប់បានឡើយ។

ក្នុងសេចក្ដីថ្លែងការណ៍មួយចេញផ្សាយ នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែវិច្ឆិកានេះ ក្រសួងការបរទេសចិន បានដកស្រង់សម្ដីលោក ស៊ី ជិនពីង ដែល បានគូសបញ្ជាក់ដូច្នេះថា «ភាគីសហរដ្ឋអាមេរិក គួរតែ…បញ្ឈប់ការបំពាក់អាវុធឱ្យតៃវ៉ាន់ ហើយគាំទ្រដល់ការបង្រួបបង្រួមជាតិដោយសន្តិវិធី របស់ ចិន។ចិននឹងសម្រេចឱ្យបាននូវការបង្រួបបង្រួមជាតិជាគោលដៅមួយដែលគ្មានអ្វីអាចមកបញ្ឈប់បាននោះឡើយ»

លោក ស៊ី ជិនពីង បន្ថែមថា «ចិនមិនមែនកំពុងព្យាយាមវ៉ាដាច់ ឬទាញទម្លាក់សហរដ្ឋអាមេរិកចេញពី កៅអីកំពូលមហាអំណាចលេខ១នៅលើ ពិភពលោកនោះទេ ដូច្នេះសហរដ្ឋអាមេរិកក៏គួរតែបញ្ឈប់ ការគាបសង្កត់ និងការប៉ុនប៉ងចង់គ្រប់គ្រងចិនផងដែរ»។ តែយ៉ាងណាក៏ដោយ បើតាម ប្រព័ន្ធផ្ស ព្វផ្សាយរដ្ឋចិនឯណោះវិញ លោក ស៊ី ជិនពីង និងលោក ចូ បៃដិន កាលពីថ្ងៃពុធសប្ដាហ៍នេះ បាន ឯកភាពគ្នាលើការដោះស្រាយបញ្ហា ជាច្រើន ក្នុងនោះរួមមានទាំងការយល់ព្រមស្ដារបណ្ដាញទំនាក់ ទំនងយោធាកម្រិតខ្ពស់ឡើងវិញ ដោយឈរលើមូលដ្ឋាន ស្មើភាព និងគោរពគ្នា ទៅវិញទៅមក៕