លោក ម៉ច់ ណុច ប្រធានផ្សារដងទង់ ហាក់មិនគោរពតាមការណែនាំរបស់អាជ្ញាធរក្រុងទាល់តែសោះ

កោះកុង ÷ អាជីវរលក់ដូរ និង មហាជនមួយចំនួន បានរិះគន់ លោក ម៉ក់ ណុច ប្រធានផ្សារដងទង់ ថាមិនបានយកចិត្តទុកដាក់ទាល់តែសោះ ចំពោះការរៀបចំសណ្ដាប់ធ្នាប់ជុំវិញផ្សារផ្នែកខាងក្រៅ ដែលធ្វើឱ្យសាធារណ:ជនមិនពេញចិត្ត ចំពោះការ ឱ្យមានដាក់លក់ដូរនៅលើដងផ្លូវសាធារណ: និងការចតម៉ូតូពាស ពេញដងផ្លូវ ពិសេសឱ្យដាក់លក់នៅខាងមុខ និងក្នុងបរិវេណកន្លែងផ្ញើរម៉ូតូ ដែលធ្វើអោយទីតាំងចតម៉ូតូចង្អៀត រហូតមានការផ្ញើម៉ូតូនៅលើដងផ្លូវសាធារណៈទៀតផង ។

តាមការលើកឡើងពីមហាជន និងអាជីវ ករលក់ដូរមួយចំនួន បានឲ្យដឹងថា ទីតាំង កន្លែងផ្ញើម៉ូតូ សព្វថ្ងៃ និងបណ្ដោយផ្លូវមុខពាណិជ្ជកម្មចាស់ កាលនៅប៉ូលីសក្រុងគ្រប់គ្រង មានការរៀបចំសណ្ដាប់ ធ្នាប់ល្អប្រសើរ ដោយមិនមានការចតម៉ូតូ ឬ ដាក់តុលក់នៅលើចិញ្ចើមផ្លូវនោះទេ  មានតែផ្លូវចូល ផ្សារប៉ុណ្ណោះ ដែលបង្កការកកស្ទះជាញឹកញាប់ ព្រោះប្រធានផ្សារជាអ្នកគ្រប់គ្រង ឱ្យអាជីវករដាក់ លក់ សង ខាងផ្លូវ ចាប់ពីចិញ្ចើមផ្លូវមុខរហូតដល់ក្នុងផ្សារ ដូចសព្វថ្ងៃនេះអញ្ចឹង តែពេលដែល អាជ្ញាធរក្រុង បានដកហូតទីតាំងខាងលើ មកប្រគល់អោយទៅខាងអ្នកគ្រប់គ្រងផ្សារ ជាអ្នករៀបចំ ត្រឡប់ទៅជាបណ្តែត បណ្តោយអោយម៉ូតូចតគ្មានសណ្តាប់ធ្នាប់នៅលើផ្លូវសាធារណៈ និងអាជីវករ លក់ដូរពាសពេញដងផ្លូវជាហេតុបណ្តាលអោយមានការកកស្ទះចរាចរ សម្រាប់អ្នកធ្វើដំណើរ ចេញ/ចូលតាមបណ្តោយផ្លូវមួយខ្សែរនេះផងដែរ ។

ជុំវិញបញ្ហាខាងលើ លោកម៉ក់ ណុច ប្រធានផ្សារដងទង់ បានបញ្ជាក់តាមទូរស័ព្ទថា ការរុះរនាំងដែក ចេញ ដែលផ្ទុយពីលក្ខន្ធរបស់រដ្ឋបាលក្រុងនោះ គឺជាសិទ្ធិរបស់អ្នកវិនិយោគ ម៉្យាងវិញទៀត ការដាក់ របងជាបាំងដែករបស់ប៉ូលីសនោះ គឺវាខុសច្បាប់គោលការ ហេតុនេះគឺលោកត្រូវតែរុះរើចេញ ។

ចំពោះរឿងតូបលក់ដូរនៅលើចិញ្ចើមផ្លូវខាងលិចផ្សារ គឺខាងប៉ូលីសជាអ្នកអនុ ញ្ញាត ចំពោះការយក ផាស្សី ឬមិនយកក៏លោកមិនអាចបញ្ជាក់បានដែរ រឿងនេះលោកមិនអាចឆ្លើយជំនួសបាននោះទេ បើចង់ដឹងច្បាស់ទៅសួរខាងប៉ូលីសវិញចុះ ។

ការឆ្លើយតបរបស់លោក ម៉ក់ ណុច ប្រធានផ្សារដងទង់ ហាក់ដូចជាមិនបានគោរពតាមការណែនាំ របស់អាជ្ញាធរក្រុងទាល់តែសោះ ដោយលោកសំអាងថា ខ្លួនជាអ្នកវិនិយោគផ្សារ ការធ្វើបែបណានៅ ជុំវិញផ្សារ គឺជាសិទ្ធរបស់អ្នកវិនិយោគ ដោយមិនចាំបាច់ត្រូវស្តាប់តាមអ្នកណានោះឡើយ ។

សូមបញ្ជាក់ថា អាជ្ញាធរក្រុងខេមរភូមិន្ទ បានដកហូតទីតាំងខាងលើមកប្រគល់ឲ្យ លោក ម៉ក់ ណុច ប្រធានផ្សារជាអ្នកគ្រប់ គ្រងវិញ នៅថ្ងៃទី៥ ខែតុលា ឆ្នាំ ២០២៣ ដោយឱ្យប្រធានផ្សារអនុវត្ត ចំនួន ៣ ចំនុច÷ ១-មិនឱ្យមាន ការដាក់លក់ ឬដាក់តុលក់ដូរត្រីសាច់ បន្លែផ្លែឈើ នៅជួរចិញ្ចើមផ្លូវមុខ ពាណិជ្ជចាស់ខាងលិចផ្សារ និងមិនឱ្យរុះរើរបងដែលជារបាំង និងប៉ុស្តិ៍សណ្តាប់ធ្នាប់នៅកន្លែងផ្ញើរ ម៉ូតូ។ ២- មិនឱ្យយកលុយពីប្រជាពលរដ្ឋលក់ដូរកញ្ច្រែងល្អី។

៣- ឱ្យប្រធានផ្សាររៀបចំសណ្តាប់ធ្នាប់ ឲ្យមានរបៀបរៀបរយ ជុំវិញផ្សារដងទង់។

ប៉ុន្តែក្រោយពីទទួលបានសិទ្ធិគ្រប់គ្រងទាំងស្រុងក្នុងរយៈពេលការរៀបចំសណ្តាប់ធ្នាប់ឃើញមានរបៀបរាបរយបាន៤ទៅ៥ថ្ងៃតែប៉ុណ្ណោះ ក្រោយមកការរៀបចំសណ្តាប់ធ្នាប់ ទាំងការលក់ដូរមាន ភាពរញ៉េរញ៉ៃ ដាក់លក់ពាសពេញលើជញ្ជើមផ្លូវ ខ្លះដាក់លក់នៅក្នុងចំណតផ្ញើម៉ូតូ បង្កឱ្យម៉ូតូចត ពាសពេញលើផ្លូវសាធារណ: ដែលជាហេតុធ្វើអោយមានកកស្ទះចរាចរ ក្នុងការធ្វើដំណើររបស់ប្រជា ពលរដ្ឋ៕ ដោយសេន ពិសិដ្ឋ