រដ្ឋមន្រ្តី នេត្រ ភក្ត្រា៖ កិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ចិន លើផ្នែកព័ត៌មាន គឺជាផ្នែកមួយយ៉ាង សំខាន់ក្នុងការផ្សព្វផ្សាយបន្ថែមនូវគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ


(ភ្នំពេញ)៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានថ្លែងបញ្ជាក់ថា តាមរយៈកិច្ចសហ ប្រតិបត្តិការរវាងកម្ពុជា ចិន លើផ្នែកព័ត៌មាននេះ គឺជាផ្នែកមួយយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយបន្ថែម គំនិតផ្តួចផ្តើមផ្លូវ និងខ្សែក្រវ៉ាត់ ដែលមិនមែនត្រឹមតែពង្រឹកលើរចនាសម្ព័ន្ធ ប៉ុន្តែពង្រឹងការទំនាក់ ទំនងរវាងប្រជាជន និងប្រជាជន មិនមែនត្រឹមតែវិស័យទេសចរណ៍ ការវិនិយោគប៉ុណ្ណោះទេ តែតាម រយៈប្រព័ន្ធផ្សព្វផ្សាយព័ត៌មានដើរតូនាទីសំខាន់ដោយក្រសួងព័ត៌មានកម្ពុជា បាននឹងកំពុងកសាង ស្ថាប័នដែលមានប្រសិទ្ធិភាព និងគុណភាព សម្រាប់ការផ្សព្វផ្សាយព័ត៌មាន ដោយក្រសួងគ្រោង បង្កើតនូវវិទ្យាស្ថានជាតិព័ត៌មាន និងទំនាក់ទំនងសាធារណៈ។

ឯកឧត្តម នេត្រ ភក្ត្រា បានលើកឡើងយ៉ាងដូចនេះនៅរសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះនា ឱកាសដែលលោក និងលោក Hu Jinjun អគ្គនាយករងនៃអគ្គស្ថានីយ៍វិទ្យុ និងទូរទស្សន៍មជ្ឈឹមចិន អញ្ជើញជាអធិបតីក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា រវាងទូរទស្សន៍ជាតិកម្ពុជា និង បណ្តាញប្រព័ន្ធផ្សព្វផ្សាយចិន CMG។ កិច្ចសហប្រតិបត្តិការជាមួយបណ្តាញប្រព័ន្ធផ្សព្វផ្សាយចិន គឺជាផ្នែកមួយនៃការរួមចំណែកដើម្បីសម្រេចបាននូវចក្ខុវិស័យ និងគោលបំណងរបស់ក្រសួង ព័ត៌មាន ក្នុងការធ្វើទំនើបកម្មស្ថាប័ន និងកសាងរដ្ឋបាលទំនើប។

បន្ថែមពីនេះ ឯកឧត្តម រដ្ឋមន្រ្តី ថ្លែងអំណរគុណចំពោះលោក Hu Jinjun និងក្រុមការងារដែលបាន ផ្តល់ កិច្ចសហប្រតិបត្តិការជាមួយទូរទស្សន៍ជាតិកម្ពុជា ដែលនេះជាការរួមចំណែកដ៏សំខាន់របស់ ភាគី មិត្តចិន ក្នុងការគាំទ្រដល់ដំណើការអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា ស្របតាមទិសដៅ យុទ្ធសាស្ត្រ ដែលលោកបានដាក់ចេញបន្ទាប់ពីការចូលកាន់តំណែងជារដ្ឋមន្ត្រីក្រសួងព័ត៌មាន។

លោក Hu Jinjun តំណាងអគ្គនាយក China Media Group CMG បានគាំទ្រចំពោះគំនិតផ្តួចផ្តើម និងកិច្ចសហប្រតិបត្តិការនានារវាងភាគីចិន និងកម្ពុជា ពិសេសកិច្ចសហការការលើវិស័យព័ត៌មាន ដែលជាផ្នែកមួយដ៏សំខាន់ក្នុងការធ្វើទំនាក់ទំនង លើគ្រប់វិស័យកាន់តែល្អប្រសើរបន្ថែមទៀត។ CMG គឺជាប្រពន្ធ័ផ្សព្វផ្សាយរដ្ឋរបស់ប្រទេសចិន ដែលមានទ្រង់ទ្រាយធំជាងគេ និងបានផលិតកម្ម វិធីច្រើនជាងគេលើពិភពលោក តាមរយៈប្រពន្ធ័ផ្សាយ CGTN និង CCTV ។

លោកបានបន្ថែមថា សម្រាប់វិទ្យុមិត្តភាពកម្ពុជា-ចិន គឺជាសាខាផ្សព្វផ្សាយព័ត៌មាន និងកម្មវិធី នានាមកកាន់ប្រទេសកម្ពុជា តាមរយៈ CGTN ហើយដំណើរទំហំនៃការផ្សាយរបស់ CGTN មានចំនួន ៦៨ ភាសា ដើម្បីផ្សាយទៅកាន់ពិភពលោក។

សូមបញ្ជាក់ដែរថា អនុស្សរណៈនៃការយោគយល់ រវាងទូរទស្សន៍ជាតិកម្ពុជា និងបណ្តាញប្រព័ន្ធ ផ្សព្វផ្សាយចិន CMG ត្រូវបានចុះហត្ថលេខាដោយលោក ឃឹម វុទ្ធី អគ្គនាយកទូរទស្សន៍ជាតិកម្ពុជា និង លោក Li Yi លោក Li Yi អគ្គនាយក អគ្គស្ថានីវិទ្យុ និងទូរទស្សន៍មជ្ឈឹមចិន ប្រចាំតំបន់អាស៊ី ប៉ាហ្វី។ក្រោមកិច្ចសហប្រតិបត្តិការនេះទូរទស្សន៍ជាតិកម្ពុជា នឹងមានការអភិវឌ្ឍថែមមួយកម្រិតទៀត ជាពិសេសតាមរយៈកម្មវិធីបណ្តុះបណ្តាលមន្រ្តីជំនាញ អ្នកយកព័ត៌មាន អ្នកបច្ចេកទេស អ្នកផលិត កម្មវិធី និងបន្ថែមលើនេះទៀត គឺកិច្ចសហការអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយពីអាណាឡូកទៅឌីជីថល និងការផ្សាយព័ត៌មានអន្តរជាតិ ជាភាសាខ្មែរតាមរយ: China Global Television Network -CGTN។

ក្រសួព័ត៌មានមានតួនាទីគ្រប់គ្រងព័ត៌មាន និងបណ្តាញផ្សព្វផ្សាយ លើកកម្ពស់និងពង្រឹងការគ្រប់ គ្រងលំហព័ត៌មាន ពង្រីកវិសាលភាព និងពង្រឹងគុណភាពនៃប្រព័ន្ធផ្សព្វផ្សាយរបស់ជាតិ ស្របតាម ការវិវត្តនៃបច្ចេកវិទ្យាព័ត៌មាន ដើម្បីផ្តល់ព័ត៌មានពិតប្រកបដោយបុរេសកម្ម សកម្ម អន្តរសកម្ម ក្នុង គោលបំណងរួមចំណែកដល់ការពង្រឹងលទ្ធិប្រជាធិបតេយ្យ សន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម និងការអភិវឌ្ឍលើគ្រប់វិស័យប្រកបដោយសុខដុមនីយកម្ម។ ក្រសួងព័ត៌មានបានសម្រួចទិសដៅលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងការផ្តល់សេវាកម្មព័ត៌មាន ក្រោមបរិបទ “ថ្មី ពិត និងទូលំទូលាយ ប្រកបដោយជំនឿទុកចិត្តនិងវិជ្ជាជីវៈ ដើម្បីផ្សារភ្ជាប់ គ្រប់មជ្ឈដ្ឋាន៕