(ម៉ានីល)៖ ប្រមុខការពារជាតិរបស់ប្រទេសហ្វីលីពីន បានិយាយថា កងកម្លាំងប្រដាប់អាវុធហ្វីលីពីន នឹងធានាមិនឲ្យមានការរុករក និងការកេងប្រវណ្ឌធនធានធម្មជាតិនៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខ (EEZ) របស់ខ្លួនឡើយ ដូចដែលខ្លួនកំពុងផ្តោតការការពារចំពោះកងកម្លាំងខាងក្រៅ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៤ ខែមករា ឆ្នាំ២០២៤។

រដ្ឋមន្រ្តីការពារជាតិ លោក Gilberto Teodoro បានប្រាប់ក្លឹបសារព័ត៌មាន Manila Overseas កាលពីថ្ងៃអង្គារសប្តាហ៍នេះថា «យើងកំពុងវិវត្តទៅរកគោលគំនិតការពារជាតិ ដែលបង្ហាញនូវ អំណាចរបស់យើងទៅលើទីតាំងដែលត្រូវតែធ្វើ ដោយផ្អែកទៅតាមរដ្ឋធម្មនុញ្ញ និងកាតព្វកិច្ចការពារ ក៏ដូចជាការថែរក្សាធនធានរបស់យើង»។ លោក Teodoro បាននិយាយផងដែរថា ហ្វីលីពីន នឹង បង្កើនសកម្មភាពជាមួយសម្ព័ន្ធមិត្ត រួមទាំងដៃគូសំខាន់ៗនៅក្នុងសមុទ្រហ្វីលីពីនខាងលិច ក៏ដូច ជាផ្នែកផ្សេងទៀតនៃប្រទេស ហើយអនុវត្តភាពជាដៃគូទាំងនេះឲ្យបានពេញលេញ។
គួរបញ្ជាក់ថា ទីក្រុងម៉ានីលបានចាត់ទុកផ្នែកខ្លះនៃសមុទ្រចិនខាងត្បូង ដែលស្ថិតនៅក្នុងតំបន់សេដ្ឋ កិច្ចផ្តាច់មុខរបស់ខ្លួនជាសមុទ្រហ្វីលីពីនខាងលិច ដោយទីតាំងនោះក៏មានការប្រឈមមុខដាក់គ្នាជា បន្តបន្ទាប់ជាមួយចិន។ ក្រៅពីហ្វីលីពីន វៀតណាម ឥណ្ឌូណេស៉ី ម៉ាឡេស៉ី និងព្រុយណេ ក៏បានទាម ទារចំណែករៀងៗខ្លួនលើតំបន់សមុទ្រចិនខាងត្បូង ដែលមានចំណូលពាណិជ្ជកម្មប្រចាំឆ្នាំជាង ៣ទ្រី លានដុល្លារ៕
































