សាលមហោស្រពខេត្តកោះកុង រៀបចំសិក្ខាសាលាផ្សព្វផ្សាយច្បាប់ ស្ដីពីអត្រានុ កូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម

កោះកុង÷ ឯកឧត្តម ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង អគ្គនាយករង នៃអគ្គ នាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួង មហាផ្ទៃ និងលោកជំទាវមិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង អញ្ជើញជាអធិបតីភាព ក្នុងពិធីសិក្ខាសា លាផ្សព្វផ្សាយច្បាប់ ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម នៅសាលមហោស្រពខេត្តកោះកុង ។

ថ្លែងក្នុងពិធីសិក្ខាសាលា នាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង បានមាន ប្រសាសន៍បញ្ជាក់ថា សិក្ខាសាលាដែររៀប ចំឡើងនៅពេលនេះ ពិតជាមានសារៈសំ ខាន់ណាស់ សម្រាប់មន្ត្រីថ្នាក់ក្រោមជាតិទាំងអស់ បានយល់ដឹងអំពីនិតិវិធីនានា ក្នុងការរៀបចំរក្សាទុកដាក់ និងការធ្វើអត្រានុកូដ្ឋាន មានភាពច្បាស់លាស់ និងត្រឹមត្រូវ តាមតម្រូវការរបស់ប្រជាពលរដ្ឋ ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ មាន ប្រសាសន៍លើកឡើងថា ការរៀចំសិក្ខាសា លានេះឡើង គឺដើម្បីផ្សព្វផ្សាយឱ្យបានយល់ដឹងកាន់តែទូលំទូលាយនូវខ្លឹមសារនៃច្បាប់ស្តីពី អត្រានុកូលដ្ឋាន ស្ថិតិអត្រា នុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ដែលបានប្រកាសឱ្យប្រើដោយព្រះរាជក្រម នាថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣កន្លងទៅ ហើយនឹងត្រូវចាប់ផ្ដើមអនុវត្តចាប់ពីថ្ងៃទី ០១ ខែកក្កដា ឆ្នាំ២០២៤ ខាងមុខនេះ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក មាន ប្រសាសន៍បន្ថែមថា ការងារអត្តសញ្ញាណកម្ម គឺជាការងារដ៏មានសារៈសំខាន់ និងជាកិច្ចអាទិភាពមួយក្នុងការចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ លើគ្រប់វិស័យ ការគ្រប់គ្រងបាននូវប្រព័ន្ធអត្តសញ្ញាណកម្មជាតិ ដែរមានការឆ្លើយតប និងជឿទុកចិត្តបានគឺជាបុរេលក្ខ័ន្តដ៏ចាំបាច់មួយមិនអាចខ្វះបាន សម្រាប់ការការពារបុគ្គលគ្រប់រូប អោយទទួលបាននូវសិទ្ទិពលរដ្ឋ សង្គម និងសិទ្ធិនយោបាយ ព្រមទាំងសេវាទាំងឡាយដែរបុគ្គលនោះត្រូវទទួលបាន។

ឯកឧត្តម សាយ ម៉េងឈាង  មានប្រ សាសន៍បន្តរថា ការរៀបចំបាននូវប្រព័ន្ធចុះបញ្ជីអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម អោយមានដំណើរការល្អ និងចូករួមចំនែកដល់ការលើកកម្ពស់អភិបាលកិច្ចល្អ ពង្រឹងរដ្ឋបាលសាធារណៈ និងពង្រឹងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋកាន់តែមានភាពប្រសើឡើង។

ឯកឧត្តម សាយ ម៉េងឈាង បញ្ជាក់ថា សិក្ខាសាលាផ្សព្វផ្សាយច្បាប់ ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុ កូលដ្ឋាន និងអត្តសញ្ញាណកម្ម និងពិភាក្សាទៅលើប្រធានបទ សំខាន់ៗចំនួន៥ រួមមាន៖ 
– (ទី១) ពិភាក្សាអំពីការចុះបញ្ជីអត្រានុ កូលដ្ឋាន និងស្ថិតិអត្រានុកូលដ្ឋាន ។
– (ទី២) ពិភាក្សាអំពីការចុះបញ្ជីស្នាក់នៅ ។
– (ទី៣) ពិភាក្សាអំពី តួនាទីរបស់វិស័យសុខាភិបាល និងប្រព័ន្ធតភ្ជាប់រវាងសុខាភិបាល និងអត្រានុកូលដ្ឋាន ។
– (ទី៤) ពិភាក្សាអំពីតួនាទីរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ពាក់ព័ន្ធនឹងការចុះបញ្ជីអត្រានុកូលដ្ឋាន និងការចុះបញ្ជីស្នាក់នៅ ។
– (ទី៥) ពិភាក្សាអំពីតួនាទីរបស់តុលាការ ពាក់ព័ន្ធនឹងការចុះបញ្ជីតាមសេចក្តីសម្រេចរបស់តុលាការ៕ ដោស សេន ពិសិដ្ឋ