ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី សម្រេចទទួលស្គាល់លទ្ធផលប្រឡងជ្រើសរើសមន្ត្រីចូលបម្រើការងារនៅ អគ្គនាយកដ្ឋានពន្ធដារ លើវិញ្ញាសាសរសេលើកទី១

Oplus_131072
Oplus_131072

(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង បានអញ្ជើញប្រកាសលទ្ធផលប្រឡងជ្រើសរើសមន្ត្រីចូលបម្រើការងារនៅ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើវិញ្ញាសាសរសេលើកទី១។

ការប្រកាសលទ្ធផលប្រឡងនេះ បានធ្វើឡើងនៅយប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ នៅសាលាភូមិន្ទរដ្ឋបាល ដោយមានការចូលរួមមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ អ្នកសង្កេតការណ៍ស្ម័គ្រចិត្ត និងអ្នកសារព័ត៌មានផងដែរ នៅសាលាភូមិន្ទរដ្ឋបាល។

Oplus_131072

ចាប់តាំងពីវេលាម៉ោង៧ព្រឹក រហូតមកដល់យប់នាពេលនេះ គណៈកម្មការ និងក្រុមការងារកំណែ មិនបានសម្រាក ឬសំចៃដៃឡើយដើម្បីកែ ពិនិត្យផ្ទៀងផ្ទាត់ និងរៀបចំលទ្ធផលឱ្យបានឆាប់រហ័សជូនបេក្ខជន។

ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បានសម្ដែងនូវការកោតសរសើរ និងសូមអរគុណមន្ត្រីរាជការរបស់យើងគ្រប់ៗរូប រួមទាំងក្រុមការងារទាំងអស់ ដែលបានផ្តល់សេវាសាធារណៈ មួយនេះ ជូនពលរដ្ឋពោរពេញទៅដោយឧត្តមភាព៕