រដ្ឋមន្ត្រី ហួត ហាក់ និងភារធារីស្ថានទូតអាមេរិកប្រចាំកម្ពុជា ពិភាក្សាការងារពីកិច្ចសហប្រតិបត្តិការវិស័យទេសចរណ៍នៃប្រទេសទាំងពីរ

(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាថ្ងៃទី៤ ខែមករា ឆ្នាំ២០២៥ បានអនុញ្ញាតជូនលោកស្រី Bridgette L. Walker ភារធារីស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានចូលជួបពិភាក្សាការងារអំពីកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍រវាងកម្ពុជា-អាមេរិក និងការសម្របសម្រួលការធ្វើដំណើររបស់ប្រជាជន និងភ្ញៀវទេសចរអាមេរិកមកទស្សនាកម្ពុជា៕