សាលាបឋមសិក្សាស្មាច់មានជ័យ រៀបចំបង្កល់រូបសំណាក់ សម្ដេចព្រះសង្ឃរាជ ជួន ណាត សម្រាប់ឱ្យសិក្សានុសិស្សសិក្សា យល់ដឹង ពីរវីរបុរសស្នើមរបស់ជាតិ

កោះកុង# នៅព្រឹកថ្ងៃអង្គារ ៤ កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥ ព្រះភិក្ខុធម្មគន្ធថាវរញណោ បណ្ឌិត យុទ្ធ ភូថង បាននិមន្តជាអធិបតីក្នុងពិធីបុណ្យអភិសេក រូបសំណាក់ សម្ដេចព្រះសង្ឃរាជ ជួន ណាត នៅសាលាបឋមសិក្សាស្មាច់មានជ័យ។

ពិធីបុណ្យអភិសេកនេះ មានការអញ្ជើញចូលរួមពីសំណាក់ លោកជំទាវ សំ ស៊ី យុទ្ធ ភូថង និងថ្នាក់ដឹកនាំរដ្ឋបាលខេត្ត រដ្ឋបាលក្រុង ការិយាល័យក្រុង សង្កាត់ អាជ្ញាធរភូមិ និងបណ្ដាមន្ទីរផ្សេងៗនៅក្នុងខេត្ត វិស័យឯកជន និងលោកនាយក លោកគ្រូ អ្នកគ្រូ នៅតាមបណ្ដាសាលា ក្នុងក្រុង និងសិក្សានុសិស្ស នៃសាលា បឋមសិក្សាស្មាច់មានជ័យ ។

គួរបញ្ជាក់ផងដែរថា ពិធីបុណ្យអភិសេក សម្ដេចព្រះសង្ឃរាជ ជួន ណាត ព្រះភិក្ខុធម្មគន្ធថាវរញណោ បណ្ឌិត យុទ្ធ ភូថង បាននិមន្តមកផ្ទាល់ ក្រោយពី ព្រះភិក្ខុធម្មគន្ធថាវរញណោ បណ្ឌិត យុទ្ធ ភូថង សទ្ធាជ្រះថ្លា ជូនដាក់ក្នុងសាលា។

លោក ហួន សារឿន នាយកសាលាបឋម សិក្សាស្មាច់មានជ័យ លើកឡើងថា  ការរៀបចំដាក់រូបសំណាក់ សម្ដេចព្រះសង្ឃរាជ ជួន ណាត នៅក្នុងទីធ្លាសាលា គឺ÷
ទី១- សម្រាប់ឧទ្ទិសដល់ព្រះពុទ្ធសាសនា
ទី២- សម្រាប់ឲ្យសិក្សានុសិស្សទាំងអស់ សិក្សា យល់ដឹង ពីវីរបុរសស្នើមរបស់ជាតិយើង ដែលលោកមានស្នាដៃ និងការនិពន្ធ  ក្នុងការបង្កើតវចនានុក្រមខ្មែរ។
និងទី៣-សម្រាប់ជាការកែលម្អបរិស្ថានក្នុងសាលារៀន។

លោកលើកឡើងបន្ថែមថា ការរៀបចំពិធីបុណ្យអភិសេក គឺធ្វើទៅតាមទំនៀមទម្លាប់ប្រពៃណីរបស់ខ្មែរយើង មួយទៀតដើម្បីកៀងគរបច្ច័យ យកមកកសាងអភិវឌ្ឍន៍សាលាបន្ថែមទៀតដើម្បីឲ្យសាលាមានបរិស្ថាន មានសុភ័ណ្ឌភាពល្អ៕ ដោយ សេន ពិសិដ្ឋ