ចំនួនអ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ១១.៥លាននាក់ ស្លាប់ជិត ៥៤ម៉ឺននាក់

A medical worker in protective gear checks a temperature of a woman at a temporary coronavirus testing station in Seoul, South Korea, on Friday, May 29, 2020. In the wake of the new cluster, the South Korean government said it was temporarily closing public museums, parks and galleries in the Seoul metropolitan area and may consider stronger social distancing measures if the situation worsens. Photographer: SeongJoon Cho/Bloomberg

បរទេស ៖ យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា គិតត្រឹមម៉ោង ៧ព្រឹកថ្ងៃចន្ទ ទី០៦ ខែកក្កដា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ១១,៥៤៦,៤៩៣នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៥៣៦,៣៩២នាក់ និងជាសះស្បើយឡើងវិញ ៦,៥២៦,៧៤៩នាក់។

គេហទំព័រដដែល បានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។ ក្នុងនោះសហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ២,៩៨០,៩៨៣នាក់ ស្លាប់ចំនួន ១៣២,៥៥២នាក់ និងជាសះស្បើយចំនួន ១,២៨៥,៤៥០នាក់។

ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីលមានអ្នកឆ្លង ១,៦០៤,៥៨៥នាក់ ស្លាប់ចំនួន ៦៤,៩០០នាក់ និងជាសះស្បើយ ៩៧៨,៦១៥នាក់។

ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសឥណ្ឌា។ ឥណ្ឌា មានអ្នកឆ្លង ៦៩៧,៨៣៦នាក់ ស្លាប់ ១៩,៧០០នាក់ និងជាសះស្បើយ ៤២៤,៨៩១នាក់៕