(ហ្សាកាតា)៖ ក្រុមមន្ត្រីឥណ្ឌូណេស៉ី បានឱ្យដឹងថា ការរអិលបាក់ដីនៅអណ្តូងរ៉ែមាសមួយ ក្នុងតំបន់ Papua ភាគខាងកើតបំផុតនៃប្រទេស បានសម្លាប់កម្មករ ៦នាក់ និងរបួស ៤នាក់ ខណៈភ្លៀងធ្លាក់ខ្លាំង បង្ខំឱ្យដំណើរការស្វែងរកអ្នកបាត់ខ្លួន ១៤នាក់ ត្រូវផ្អាកបណ្តោះអាសន្ន នៅថ្ងៃចន្ទ ទី១៩ ខែឧសភានេះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

គ្រោះមហន្តរាយនេះ បានលេបត្របាក់ជម្រកបណ្ដោះអាសន្នរបស់កម្មកររ៉ែ។ អាជ្ញាធរ នឹងបន្តការស្វែងអ្នកបាត់ខ្លួន ១៤នាក់ នៅថ្ងៃអង្គារស្អែក។ តាមលោក Sabaruddin ការធ្វើដំណើរទៅកាន់កន្លែងកើតហេតុ ត្រូវចំណាយពេល ១២ម៉ោងពីក្រុងដែលនៅជិតបំផុត៕
តាមអ្នកនាំពាក្យទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយឥណ្ឌូណេស៉ី លោក Abdul Muhari ភ្លៀងបានបង្កឱ្យមានការរអិលបាក់ដី កាលពីថ្ងៃសុក្រសប្តាហ៍មុន និងធ្វើឱ្យបាក់អណ្តូងរ៉ែតូចមួយ ដែលដំណើរការដោយអ្នកស្រុក នៅតំបន់ភ្នំ Arfak នៃខេត្ត West Papua។
ប្រធានក្រុមជួយសង្គ្រោះ លោក Yefri Sabaruddin និយាយថា កិច្ចខិតខំប្រឹងប្រែងស្វែងរក ត្រូវរារាំងដោយសារតែផ្លូវខូច ស្ថានភាពផ្លូវភ្នំ ព្រមទាំងអាកាសធាតុអាក្រក់។ ក្រុមអ្នកជួយសង្គ្រោះចំនួន ៤០នាក់ រួមទាំងមន្ត្រីប៉ូលិស និងយោធា បានរកឃើញសាកសពមនុស្ស ៦នាក់។
































