លោក ប៉ែន បូណា ផ្ដាំទៅថៃ៖ «សម័យនេះជា សម័យអ៊ីនធឺណិតហើយ មិនអាចបន្លំភ្នែកអន្តរជាតិ តាមតែអំពើចិត្តទេ!»

(ភ្នំពេញ)៖ លោក ប៉ែន បូណា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានផ្ដាំទៅកាន់ រដ្ឋាភិបាលថៃ ថាសម័យនេះជា សម័យអ៊ីនធឺណិតហើយ មិនអាចបន្លំភ្នែកអន្តរជាតិ តាមតែអំពើចិត្តទេ។ ការផ្ដាំផ្ញើរបស់លោករដ្ឋមន្រ្តីទៅកាន់ប្រទេសថៃ បានធ្វើឡើងនៅក្នុងកិច្ចពិភាក្សារបស់កម្មវិធី Fresh Talk នាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។

ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានមើលឃើញថា ដោយសារតែថៃ ដឹងថាខ្លួនឯងខុស ដែលឈ្លានពានចូលទឹកដី កម្ពុជា ចង់បានទឹកដីកម្ពុជា ទើបព្យាយាមបំផ្លៃការពិត ភូតកុហក់អន្តរជាតិ ទាំងដ្ឋាភិបាលខ្លួន កងទ័ព និងសារព័ត៌មានបានព្យាយាមបំផ្លៃការពិត ដើម្បីគេចវេសពីការទទួលខុសត្រូវ ប៉ុន្តែថៃ ភ្លេចគិតថា នេះជា សម័យអ៊ីនធឺណិតហើយ មិនអាចបន្លំភ្នែកអន្តរជាតិ តាមតែអំពើចិត្តនោះទេ៕