
កោះកុង÷ ក្រុមហ៊ុនផ្គត់ផ្គង់អគ្គិសនីនៅតាមខេត្តជាប់ព្រំដែនកម្ពុជា-ថៃ និងចាប់ផ្ដើមប្រមូលថ្លៃប្រើប្រាស់អគ្គិសនី និងសេវាផ្សេងៗ ជា ប្រាក់រៀលវិញហើយចាប់ពីខែកក្កដានេះ ក្រោយពីអាជ្ញាធរអគ្គិសនីកម្ពុជា បានចេញលិខិតស្នើសុំឱ្យក្រុមហ៊ុនផ្គត់ផ្គង់ថាមពលអគ្គិសនីចំនួនពីរ ១-ក្រុមហ៊ុន អិល.វ៉ាយ.ភី របស់លោកឧកញ៉ាលី យ៉ុងផាត់ និងអ្នកឧកញ៉ា កុកអាន ដែលទទួលផ្គត់ផ្គង់អគ្គិសនីនៅតាមព្រំដែនកម្ពុជា-ថៃ ត្រូវបានអាជ្ញាធរអគ្គិសនីកម្ពុជា ស្នើសុំឲ្យបញ្ឈប់ការចេញវិក្កយប័ត្រថ្លៃប្រើប្រាស់អគ្គិសនី និងថ្លៃសេវាផ្សេងៗ ជា ប្រាក់បាត។

ក្រុមហ៊ុនដែលទទួលផ្គត់ផ្គង់អគ្គិសនីលោកឧកញ៉ា លី យ៉ុងផាត់ និងអ្នកឧកញ៉ា កុក អាន និងចេញវិក័យប័ត្រថ្លៃប្រើប្រាស់អគ្គិសនី និងសេវាផ្សេងៗ ជាប្រាក់រៀលចាប់ពីខែកក្កដានេះទៅ។
សូមបញ្ជាក់ថា ក្នុងលិខិតអាជ្ញាធរអគ្គិសនីកម្ពុជា នាពេលនេះ រាជរដ្ឋាភិបាលកម្ពុជា បានបញ្ឈប់ការទិញអគ្គិសនីទាំងស្រុងពីប្រទេសថៃ មកផ្គត់ផ្គង់ឲ្យតំបន់ទាំងអស់នៅតាមបណ្ដោយព្រំប្រទល់ប្រទេសកម្ពុជា-ថៃ ។ ដូច្នេះ អាជ្ញាធរអគ្គិសនីកម្ពុជា ស្នើសុំបញ្ឈប់ការចេញវិក្កយប័ត្រថ្លៃប្រើប្រាស់អគ្គិសនី និងថ្លៃសេវាផ្សេងៗ ជា ប្រាក់បាត នៅតំបន់ផ្គត់ផ្គង់អគ្គិសនីរបស់ក្រុមហ៊ុន អិល.វ៉ាយ.ភី នៅខេត្តកោះកុង និងតំបន់អូស្មាច់ ស្រុកសំរោង ខេត្តឧត្តរមានជ័យ និងនៅតំបន់ផ្គត់ផ្គង់អគ្គិសនីរបស់ក្រុមហ៊ុន អានកូ តំបន់ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ៕ ដោយ សេន ពិសិដ្ឋ


































