ធនាគារធំៗរបស់ថៃ សម្រេចបិទសាខាជាច្រើននៅតាមបណ្ដោយព្រំដែន

(បាងកក)៖ សមាគមធនាគារថៃ (TBA) បានប្រកាសថា ធនាគារធំៗរបស់ប្រទេសថៃបានសម្រេចបិទដំណើរការសាខាជាច្រើនរបស់ខ្លួនជាបណ្ដោះអាសន្ននៅតាមបណ្ដោយព្រំដែនជាមួយប្រទេសកម្ពុជា បន្ទាប់ពីស្ថានការណ៍ប្រយុទ្ធគ្នាបានកើនឡើងយ៉ាងខ្លាំង។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន The Nation។

វិធានការនេះ ត្រូវបានអះអាងថាគឺធ្វើឡើងដើម្បីផ្ដល់អាទិភាពដល់សុវត្ថិភាពរបស់អតិថិជន បុគ្គលិក និងសាធារណជន។

បើតាមសមាគមធនាគារថៃដដែលនេះ គិតត្រឹមម៉ោង ៦:៣០ នាទីល្ងាចថ្ងៃព្រហស្បតិ៍ សាខាធនាគារសរុបចំនួន ៣៥ សាខា នៅក្នុងខេត្តចំនួន ៧ រួមមានខេត្ត Surin, Buriram, Ubon Ratchathani, Sisaket, Sa Kaeo, Chanthaburi និង Trat ត្រូវបានបិទជាបណ្ដោះអាសន្ន៕