ទាហានឈ្លានពានសៀម បាញ់ផ្លោងគ្រាប់ចូលដីកម្ពុជា បណ្តាលឱ្យចំសាលារៀននៅឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ត្រូវខូចខាតយ៉ាងធ្ងន់ធ្ងរ

(ឧត្តរមានជ័យ)៖ យោងតាមសេចក្តីរាយការណ៍របស់មន្ទីរអប់រំខេត្តឧត្តរមានជ័យ ទាហានឈ្លានពានសៀម កាលថ្ងៃទី២៧ ខែកក្កដា បានបាញ់ផ្លោងគ្រាប់ចូលដីកម្ពុជាបណ្ដាលឱ្យចំសាលាបឋមសិក្សាតាមន្តសែនជ័យ ស្ថិតនៅភូមិតាមន្តសែនជ័យ ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។

តាមរបាយការណ៍របស់ការិយាល័យអប់រំ យុវជន និងកីឡា នៃរដ្ឋបាលស្រុកបន្ទាយអំពិល គ្រាប់ផ្លោងរបស់ថៃចំសាលារៀនបណ្តាលឱ្យខូចខាតអគារសិក្សា ចំនួន៣បន្ទប់ (ទីចាត់ ការ,ថ្នាក់មត្តេយ្យ និងថ្នាក់ទី៥) រងការខូចខាតធ្ងន់ធ្ងរ ក្នុងនោះសម្ភារខូចខាតមានដូចជា ម៉ាស៊ីនគប់ពីចំនួន ២គ្រឿង សម្ភារផ្សេងៗជាច្រើននៅតាមបន្ទប់៕