ព្រឹកនេះកមេបញ្ជាការភូមិភាគទី៤ នឹងជួបប្រជុំជាមួយមេបញ្ជាការភូមិភាគទី២ថៃ, ខណៈមេភូមិភាគទី៥កម្ពុជា ជួបជាមួយមេភូមិភាគទី១ថៃ

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការយោធភូមិភាគទី៤ នឹងជួបប្រជុំជាមួយមេបញ្ជាការយោធភូមិភាគទី២ ថៃ នៅច្រកអូស្មាច់ ខេត្តឧត្តរមានជ័យ។

ខណៈឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការយោធភូមិភាគទី៥ នឹងជួបប្រជុំជាមួយ មេបញ្ជាការយោធភូមិភាគទី១ ថៃ នៅច្រកប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ៕