សម្តេចតេជោ ហ៊ុន សែន៖ សូមកោតសរសើរកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទរបស់កម្ពុជា ដែលគោរពអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់បានយ៉ាងល្អ និងអ្នកយកព័ត៌មានរបស់សិង្ហបុរី CNA ដែលបានចុះយកព័ត៌មានផ្ទាល់នៅព្រំដែន

(ភ្នំពេញ)៖ នៅល្ងាចថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ បានបង្ហាញសារដោយ សូមកោតសរសើរកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទរបស់កម្ពុជា ដែលគោរពអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់បានយ៉ាងល្អ និងអរគុណដល់អ្នកយកព័ត៌មានរបស់សិង្ហបុរី CNA ដែលបានចុះយកព័ត៌មានផ្ទាល់នៅព្រំដែន។

សំណេរសម្តេចតេជោ ហ៊ុន សែន បានរៀបរាប់យ៉ាងដូច្នេះថា៖ «បន្តតាមដានការអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់សម្រាប់ថ្ងៃទី២។ សូមកោតសរសើរកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទរបស់កម្ពុជាដែល គោរពអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់បានយ៉ាងល្អ។ សូមអរគុណចំពោះអនុព័ន្ធយោធានៃបណ្តាប្រទេស ដែលបានអញ្ជើញទៅពិនិត្យផ្ទាល់ដល់ព្រំដែនកម្ពុជា-ថៃក្នុងទឹកដីកម្ពុជា។សូមអរគុណផងដែរ ដល់ក្រុមអ្នកយកព័ត៌មាននៃទូរទស្សន៍សិង្ហបុរី CNA ដែលចុះទៅយកព័ត៌មាននៅខេត្តជាប់ព្រំដែនដោយផ្ទាល់។

បំណងប្រាថ្នាពិតប្រាកដរបស់ប្រជាជនកម្ពុជា គឺសន្តិភាព ហើយខ្ញុំក៏ជឿជាក់ថា ប្រជាជនថៃក៏ចង់បានសន្តិភាពដូចគ្នាដែរ។ ខ្ញុំនឹងអង្គុយនៅទីនេះ រហូតដល់សភាពការណ៍វិលមករកភាពប្រក្រតីវិញ។ ខ្ញុំសង្ឃឹមថា ខ្ញុំនឹងមិនមានជំងឺ និងគ្មានសិទ្ធិឈឺក្នុងពេលដែលជាតិ និងប្រជាជនកម្ពុជាកំពុងជួបការលំបាក»៕