
(ប៉េកាំង)៖ ចិន បានបង្ហាញគាំទ្រដល់រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ក្នុងការស្វែងរកដំណោះស្រាយសន្តិវិធី ចំពោះសង្រ្គាមស៉ីវិល បន្ទាប់ពីរបបសឹក ប្រកាសបិទបញ្ចប់ការដាក់ប្រទេសក្នុងគ្រាអាសន្ន។ នេះបើយោងតាមការចេញផ្សាយដោទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៣១ ខែកក្កដា ឆ្នាំ ២០២៥។
អ្នកនាំពាក្យក្រសួងការរបទេសចិន លោក Guo Jiakun គូសបញ្ជាក់ថា «ចិនគាំទ្រភាគីនានានៅមីយ៉ាន់ម៉ា ដោះស្រាយភាពខ្វែងគំនិតគ្នាឱ្យបានត្រឹមត្រូវ តាមវិធីសាស្រ្តនយោបាយ ក្រោមក្របខណ្ឌនៃរដ្ឋធម្មនុញ្ញ និងច្បាប់»។
គួរបញ្ជាក់ថា តាមការប្រកាសរបស់រដ្ឋាភិបាលយោធា បន្ទាប់ពីបិទបញ្ចប់ការដាក់ប្រទេសក្នុងគ្រាអាសន្ន មីយ៉ាន់ម៉ា នឹងរៀបចំការបោះឆ្នោតសកល នាអំឡុងចុងឆ្នាំនេះ ក្រោយភាពចលាចលអស់រយៈពេលជាង ៤ឆ្នាំ៕
































