(ភ្នំពេញ)៖ លោកបណ្ឌិត កា ម៉ាធុល អ្នកជំនាញភូមិសាស្រ្តនយោបាយបានបញ្ជាក់ថា ដើម្បីឈ្នះថៃ ខ្មែរត្រូវតែខ្លាំង ជាពិសេសសមរភូមិបច្ចេកវិទ្យា និងដ្រូន ត្រូវតែពង្រឹងឲ្យកាន់ច្រើនហើយខ្លាំងថែមទៀត។ ការបញ្ជាក់បែបនេះរបស់លោកបណ្ឌិត បានធ្វើឡើងនៅក្នុងកិច្ចពិភាក្សា Fresh Talk នាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។
លោកបណ្ឌិតបញ្ជាក់ថា មានតែប្រទេសយើងខ្លាំងប៉ុណ្ណោះទើប គ្មានប្រទេសណាហ៊ានប្រមាថប្រទេសកម្ពុជាយើងទៀត ហើយសមូរភូមិដែលកើតឡើងជាមួយថៃ លែងជាសមូរភូមិយោធាតែមួយទេ ប៉ុន្តែជាសមូរភូមិ AI បច្ចេកវិទ្យា ព័ត៌មានក្លែងក្លាយ និងទ័ពដ្រូន។

































