រុស្ស៉ី ថាដ្រូនអ៊ុយក្រែនវាយប្រហារតំបន់ Rostov របស់ខ្លួន

(មូស្គូ)៖ អភិបាលតំបន់ស្តីបានឱ្យដឹងថា ការវាយប្រហារពេញមួយយប់ដោយដ្រូនរបស់អ៊ុយក្រែន បានបង្កឱ្យមានភ្លើងឆេះទីតាំងមួយចំនួន រួមទាំងស្ថានីយ៍ថាមពលអគ្គិសនីមួយ នៅឯភាគខាងត្បូងរុស្ស៉ី គឺតំបន់ Rostov។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៥ ខែសីហា ឆ្នាំ ២០២៥។

លោក Yuri Slyusar បាននិយាយថា គ្មានអ្នករបួសទេនៅក្នុងហេតុការណ៍នោះ។ រីឯការឆាបឆេះនៅស្ថានីយ៍ក្រោមដី នៅលើផ្ទៃដីប្រហែល ៥០០ម៉ែត្រក្រឡាត្រូវបានពន្លត់ហើយ។ ក្រសួងការពារជាតិរុស្ស៉ី បានឱ្យដឹងថា អង្គភាពរបស់ខ្លួន បានបំផ្លាញដ្រូនចំនួន ២៤គ្រឿងរបស់អ៊ុយក្រែន រួមទាំង ៧គ្រឿងនៅតំបន់ Rostov ជាទីដែលតែងតែត្រូវបាន កំណត់គោលដៅវាយប្រហារ។

ភ្លាម Reuters មិនអាចផ្ទៀតផ្ទាត់ព័ត៌មាននេះដោយឯករាជ្យបានទេ ខណៈមិនទាន់មានការបញ្ជាក់ពីអ៊ុយក្រែន៕