អគ្គលេខាធិការអាស៊ាន ទទួលស្វាគមន៍រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី នៅលេខាធិការដ្ឋានអាស៊ាន

(ហ្សាការតា)៖ នៅរសៀលថ្ងៃចន្ទ ទី១៨ ខែសីហា ឆ្នាំ២០២៥ នៅលេខាធិការដ្ឋានអាស៊ាន ប្រចាំទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានទទួលស្វាគមន៍ និងពិភាក្សាការងារជាមួយលោកស្រី Penny Wong រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី។

នៅក្នុងឱកាសនោះ ភាគីទាំងពីរបានធ្វើការផ្លាស់ប្តូរទស្សនៈជុំវិញទំនាក់ទំនងអាស៊ាន-អូស្ត្រាលី និងបានពិភាក្សារិះរកវិធីដើម្បីពង្រឹងបន្ថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-អូស្ត្រាលី រួមទាំង ការត្រៀមរៀបចំកិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលីលើកទី ៥ នៅឆ្នាំនេះ ក្នុងប្រទេសម៉ាឡេស៊ី។

កិច្ចប្រជុំនេះ បានគូសបញ្ជាក់ពីកិច្ចសហប្រតិបត្តិការ និងការគាំទ្ររបស់អូស្ត្រាលី ចំពោះអាស៊ាន លើមូលដ្ឋានមនុស្សធម៌ ជាដើម៕