
កោះកុង÷ រដ្ឋបាលខេត្តកោះកុងរៀបចំពិធីប្រកាសចូលកាន់មុខតំណែងជាអភិបាលរង នៃគណៈអភិបាលខេត្តកោះកុងចំនួនពីររូប ក្រោមអធិបតីភាព ឯកឧត្តម អ៊ុំ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងមានការអញ្ជើញចូលរួមពី ឯកឧត្តម ថុង ណារ៉ុង ប្រធានក្រុមប្រឹក្សាខេត្ត លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង លោកឧត្តមសេនីយ៍ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង លោកឧត្តមអគ្គានុរក្សប្រធានពន្ធនាគារ លោកឧត្តមសេនីយ៍មេបញ្ជាការកងរាជអាវុធ ហត្ថខេត្ត លោកឧត្តមសេនីយ៍មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត លោក លោកស្រី អភិបាលរងនៃគណៈអភិបាលខេត្ត លោក លោកស្រី ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោកលោកស្រី អភិបាល នៃគណៈអភិបាលក្រុង ស្រុក និងលោក លោកស្រីមេឃុំ-ចៅសង្កាត់ នៅថ្ងៃទី ១៨ ខែសីហាឆ្នាំ ២០២៥ នៅសាលមហោស្រពខេត្តកោះកុង។

ក្លែងក្នុងពិធីតែងតាំង ឯកឧត្តម អ៊ុំ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានកោតសរសើរខេត្តកោះកុង បើទោះបីនៅតំបន់មួយចំនួនតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ មានការផ្ទុះអាវុធក៏ពិតមែន ប៉ុន្តែខេត្តកោះកុងនៅតែបន្តការអភិវឌ្ឍ ទាំងហេដ្ឋារចនាសម្ព័ន្ធ និងទាំងសំណង់គួរឱ្យកត់សម្គាល់។
ឯកឧត្តមបានស្នើឱ្យក្រុមប្រឹក្សាខេត្តអភិបាលខេត្ត ត្រូវបន្តដឹកនាំយុទ្ធនាការនេះដើម្បីផ្ដល់ការលើកទឹកចិត្តបន្តទៀតសម្រាប់កម្លាំងជួរមុខ ជាមួយបងប្អូនជនភាសិតរបស់យើងនៅឯសមរភូមិខេត្តទាំងពីរឧត្តព្រះវិហារនិងឧត្តរមានជ័យ។ ត្រូវបំផុសចិត្តគំនិតរបស់យើងដើម្បីបន្តការពារឲ្យបានដាច់ខាតនៅស្ថេរភាពនយោបាយ មិនឱ្យមានកម្លាំងអមិត្ត ឬក្រុមជ្រុលនិយមណាមួយបង្កកលយុគបំផ្លាញសន្តិភាព និងសេចក្តីសុខរបស់ប្រជាពលរដ្ឋបានឡើយ។
គឺត្រូវអនុវត្តឱ្យបានពាក្យស្លោក គឺអរគុណសន្តិភាព អរគុណនយោបាយឈ្នះ.ឈ្នះ
ត្រូវបំផុសស្មារតីប្រជាពលរដ្ឋយើងឲ្យយល់ពីគុណតម្លៃសន្តិភាព បន្ថែមពីនេះឱ្យប្រជាពលរដ្ឋយើងកាន់តែយល់ច្បាស់ថា សង្គ្រាមឈ្លានពាននៅតាមព្រំដែន គឺថៃជាអ្នកបង្កទាំងអស់ មិនមែនកម្ពុជាឡើយ។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានលេីកឡេីងសង្កត់ធ្ងន់ៗថា ភូមិ.ឃុំមានសុវត្ថិភាពទាំង ៧ ចំណុច មិនមែនជារឿងសាមញ្ញទេ លក្ខណៈសម្បត្តិទាំង ៧ ចំណុចនេះ គឺ ឃុំ.សង្កាត់.ក្រុង. ស្រុក ត្រូវយកចិត្តទុកដាក់ គិតទាំងការផ្ដល់សេវា ការទប់ស្កាត់បទល្មើស គិតទាំងសារាចរណ៍សណ្ដាប់ធ្នាប់ អនាម័យបរិស្ថាន។ល។និងល។
ឯកឧត្តមបន្ថែមថា ដើម្បីធ្វើឱ្យគោលនយោបាយនេះដើរទៅមុខ ហើយដើម្បីឱ្យក្រុមប្រឹក្សាប្រឡងប្រណាំងវាដើរ យើងត្រូវបង្កើតក្រុមការងារលេខាធិការដ្ឋានដើម្បីពិនិត្យមើល អំពីប្រព័ន្ធដឹកនាំក្រុង.ស្រុក ហើយក្រុង.ស្រុកមានលេខាធិការដ្ឋានមួយទៀតដើម្បីពិនិត្យ មើលការអភិវឌ្ឍន៍គោលនយោបាយភូមិ.ឃុំមានសមត្ថភាពរបស់ឃុំ.សង្កាត់ លោកថាបើសិនជាលេខាធិការដ្ឋានទាំងខេត្ត ទាំងក្រុង.ស្រុកបង្កើតមានតែក្នុងក្រដាសហើយវាអត់ដើរ ភូមិ.ឃុំ.សង្កាត់មានសុវត្ថិភាពក៍វាអត់ដើរដែរ។

ឯកឧត្តមបានបន្ថែមទៀតតើ ក្រៅពីការអភិវឌ្ឍន៍លក្ខណៈសម្បត្តិទាំងប្រាំ៧ យើងមានសកម្មភាពគាំទ្រ ១- ត្រូវធ្វើការផ្សព្វផ្សាយគោលនយោបាយផ្សេងៗភូមិឃុំមានសុវត្ថិភាព។
២- ត្រូវចុះធ្វើវេទិកាសាធារណៈ និងទី៣- ការពង្រឹងចលនាប្រជាការពារ។
ហើយការចុះធ្វើវេទិកាសាធារណៈយើងត្រូវប្រមូលយកមតិយោបល់៕ ដោយ សេន ពិសិដ្ឋ





































