សមត្ថកិច្ចឃាត់ទូកដឹកទំនិញមួយគ្រឿង ដឹកទំនិញចេញពីថៃ ចូលមកកម្ពុជា

កោះកុង÷ បឋម! សមត្ថកិច្ចនគរបាលប៉ុស្តិ៍ការពាព្រំដែនទឹក មាត់ពាមព្រែកកោះយ៉ បានធ្វើការឃាត់ទូកកន្ទុយវែងដឹកទំនិញមួយ គ្រឿងចេញពីប្រទេសថៃ ចូលមកកាន់ប្រទេសកម្ពុជា តាមច្រកជើងទឹក កាលពីវេលាម៉ោងប្រមាណជាង១រំលងអាធ្រាត ឈានចូលថ្ងៃទី២០ ខែសីហា ឆ្នាំ-២០២៥ ។

ទូកដែលសមត្ថកិច្ចបានឃាត់ ជាប្រភេទទូកកន្ទុយវែង ដែលដឹកគ្រឿងសមុទ្រ មានដូចជា ខ្យង ចាក់ច្រែង ក្តាមសក កូនក្តាម ត្រីបង្កក ។ល។

បច្ចុប្បន្ន សមត្ថកិច្ច និង ជំនាញកំពុងធ្វើការសួរនាំ និង អនុវត្តនិតិវិធី។ លំអិតលេខក្រោយ ៕ ដោយ សេន ពិសិដ្ឋ