
កោះកុង÷ លោកស្រី ឈី វ៉ា អភិបាលរង ខេត្តកោះកុង ត្រូវបានក្រសួងមហាផ្ទៃប្រកាសផ្ទេរចូលកាន់មុខតំណែង តែងតាំងជាអភិបាល នៃគណៈអភិបាលខេត្តកោះកុង ជំនួសលោកជំទាវ មិថុនា ភូថង បន្ទាប់ពីលោកជំទាវ ដែលត្រូវបានប្រកាសតែងតាំងចូលកាន់មុខតំណែង រដ្ឋលេខាធិការក្រសួងកិច្ចការនារី។
ពិធីប្រកាសផ្ទេរចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលខេត្តកោះកុង ធ្វើឡើងនៅព្រឹកថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ ២០២៥ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧប នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
ពិធីនេះមានការអញ្ជើញចូលរួម ពីរឯក ឧត្តម លោកជំទាវ លោក លោកស្រី គ្រប់ស្ថាប័ន អង្គភាពជុំវិញខេត្ត សរុបប្រមាណជា ៣០៦ នាក់។

ក្នុងពិធីតែងតាំង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានប្រសាសន៍សំដែងនៅការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រុមប្រឹក្សា អភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំង និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំរួមគ្នា ក្នុងការបំពេញតួនាទីភារកិច្ច រហូតសម្រេចបានសមិទ្ធផលជាច្រើនគួរឱ្យកត់សម្គាល់។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស សុខា
មានប្រសាសន៍សង្ឃឹមយ៉ាងមុះមុតថា លោកជំទាវ ឈឺ វ៉ា នឹងបន្តប្រឹងប្រែងអនុវត្តនាទីភារ:កិច្ចរបស់ខ្លួន តាមរយ:ចំណេះ ដឹងសមត្ថភាព និងបទពិសោធន៍ការងារក្នុងពេលកន្លងមក ដើម្បីចូលរួមដឹកនាំគ្រប់គ្រង និងអភិវឌ្ឍន៍នូវមូលដ្ឋានខេត្តកោះកុងឲ្យកាន់តែមានភាពរីកចម្រើន និងសំបូបែបនូវសមិទ្ធផលថ្មីៗបន្ថែមទៀត។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ផ្តល់នូវគោលការណ៍ ក៏ដូខជាការណែនាំ កិច្ចការអត្តិភាពសំខាន់ៗមួយចំនួន
១- ការបន្តថែរក្សា ពង្រឹងកិច្ចការងារសន្តិសុខសណ្តាប់ធ្នាប់សាធារណ: និងសុវត្តភាពភូមិឃុំ គណៈបញ្ជាការឯកភាពខេត្តគ្រប់ថ្នាក់ ត្រូវបន្តពង្រឹងគ្រប់គ្រងកិច្ចការងារសន្តិសុខ ការងារសណ្តាប់ធ្នាប់សាធារណ: និងសុវត្ថភាពសង្គម ជាពិសេសបន្តការគ្រប់គ្រងសភាពការណ៍ក្នុងមូលដ្ឋាន និងដាក់ចេញនូវវិធានការនានា ដើម្បីទប់ស្កាត់ឱ្យទាន់ពេលវេលា រាល់នូវសកម្មភាពប៉ុនប៉ង ដែលធ្វើឱ្យអសន្តិសុខ ក្នុងសង្គម ហើយត្រូវខិតខំស្រាវជ្រាវសើបអង្កេតបទល្មើសគ្រឿងញៀនសុខច្បាប់ អំពើជួញដូរមនុស្ស តាមរយ:ការបំផុសចលនានានានៅក្នុងសង្គមទាំងមូល៕ ដោយ សេន ពិសិដ្ឋ








































