៩៧% នៃយុវជននៅអឺរ៉ុប ប្រើអ៊ីនធឺណិតជារៀងរាល់ថ្ងៃ

(បរទេស)៖ ក្នុងឯកសារមួយបានបង្ហាញថា នៅឆ្នាំ២០២៤ មានយុវជនអាយុចន្លោះពី ១៦ដល់២៩ឆ្នាំ ចំនួន៩៧% នៅក្នុងសហភាពអឺរ៉ុប (EU) ត្រូវបានរាយការណ៍ថាប្រើប្រាស់អ៊ីនធឺណិតជារៀងរាល់ថ្ងៃ។ បើ ប្រៀបធៀបទៅនឹងប្រជាជនទាំងមូល គឺមានត្រឹមតែ៨៨% ប៉ុណ្ណោះ ដែលនេះគឺបង្ហាញពីភាពខុសគ្នាដល់ទៅ ៩ភាគរយ។

ភាពខុសគ្នានេះ ត្រូវបានសង្កេតឃើញថាកំពុងតែមានចំនួនតិចទៅៗជាបន្តបន្ទាប់ក្នុងរយៈពេលដប់ឆ្នាំចុងក្រោយនេះ។ នៅឆ្នាំ២០១៤ មានយុវជន ៨៧% ប្រើអ៊ីនធឺណិតរៀងរាល់ថ្ងៃ ខណៈដែលប្រជាជនទាំងមូលមានត្រឹមតែ ៦៣% ប៉ុណ្ណោះ (ភាពខុសគ្នា ២៤ ភាគរយ)។ នៅក្នុងប្រទេសសមាជិក EU ទាំងអស់ យុវជនមានទំនោរចូលរួមសកម្មភាពបណ្ដាញសង្គមខ្ពស់ជាងប្រជាជនទូទៅ។ ការបង្កើតប្រវត្តិរូបអ្នកប្រើប្រាស់ និងការបង្ហោះសារឬសកម្មភាពទាក់ទង គឺជាសកម្មភាពប្រចាំថ្ងៃធម្មតា សម្រាប់យុវជនអាយុ ១៦ដល់២៩ឆ្នាំ មានចំនួន ៨៨% ប្រៀបធៀបទៅនឹងប្រជាជនទាំងមូលដែលមានត្រឹមតែ ៦៥% ប៉ុណ្ណោះ។

គួរជម្រាបថា ប្រទេសដែលមានភាគរយយុវជនចូលរួមសកម្មភាពបណ្ដាញសង្គមខ្ពស់បំផុតគឺ សាធារណរដ្ឋឆេក (៩៩%) បន្ទាប់មកគឺ ប្រទេសស៉ីប និងក្រិក (ទាំងពីរមាន ៩៨%) ខណៈដែលបារាំង (៧០% ទិន្នន័យឆ្នាំ ២០២៣), អ៊ីតាលី (៨០%) និងអាល្លឺម៉ង់ ស្លូវ៉ាគី និងប៊ុលហ្គារី (ទាំងអស់ ៨៤%) ដែលត្រូវបានចុះបញ្ជីថាមានភាគរយទាបបំផុត៕