រដ្ឋមន្ត្រី ភឿង សកុណា ដឹកនាំគណៈប្រតិភូកម្ពុជា អញ្ជើញចូលរួមប្រជុំមហាសន្និបាតលើកទី៤៣ នៃអង្គការយូណេស្កូ នៅប្រទេស Uzbekistan

(ភ្នំពេញ)៖ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមប្រជុំមហាសន្និបាតលើកទី៤៣ នៃអង្គការយូណេស្កូ ចាប់ពីថ្ងៃទី៣០ ខែតុលា រហូតដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីក្រុង Samarkand ប្រទេស Uzbekistan។

គណៈប្រតិភូកម្ពុជា និងបណ្តារដ្ឋភាគីនានា ចូលរួមកិច្ចប្រជុំដ៏មានសារៈសំខាន់ ដែលពាក់ព័ន្ធនឹងវឌ្ឍនភាពនៃវិស័យវប្បធម៌ និងអប់រំ៕