
កោះកុង÷ រយៈពេល ៣ថ្ងៃ ក្នុងឱកាសពិធីបុណ្យអុំទូក អកអំបុកសំពះព្រះខែ និងបណ្ដែតប្រទីប ខេត្តកោះកុងទទួលស្វាគមន៍ភ្ញៀវទេសចរណ៍ចូលមកទស្សនាកំសាន្ត ស្នាក់នៅ តាមតំបន់រមណីយដ្ឋាននានា ប្រមាណជាង ៧ មុឺននាក់ទាំងភ្ញៀវជាតិ និងអន្តរជាតិ។
លោក គុណ ភក្តី ប្រធានការិយាល័យព័ត៌មានទេសចរណ៍ និងផ្សព្វផ្សាយទេសចរណ៍ នៃមន្ទីរទេសចរណ៍ខេត្តកោះកុង បានឱ្យដឹងថា ក្នុងឱកាសពិធីបុណ្យអុំទូក អកកំបុកប ណ្ដែតប្រទីប
និងសំពះប្រាក់ខែ ចំនួនភ្ញៀវទេសចរជាតិ-បរទេស ស្នាក់នៅ និងកម្សាន្តតាមតំបន់គោលដៅទេសចរណ៍នានាក្នុងខេត្ត
ចំនួនសរុប ៧៨,៥២១ នាក់ កើនឡើងចំនួន ៤៧,១០៣ នាក់ ស្មើនឹង ១៤៩% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២៤។

ក្នុងនោះភ្ញៀវជាតិចំនួន ៧៧,៦៨៤ នាក់ កើនឡើងចំនួន ៤៦,៨៦២នាក់ ស្មើនឹង១៥២%ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៤។
រីឯភ្ញៀវបរទេសចំនួន ៨៣៧ នាក់ កើនឡើងចំនួន ២៤១ នាក់ ស្មើនឹង ៤០% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៤។
លោក សាគុណ ភក្តី បានឱ្យដឹងទៀតថាមូលហេតុនៃការកើនឡើងភ្ញៀវទេសចរ៖
អាកាសធាតុអំណោយផលល្អ
មានតំបន់ទេសចរណ៍ថ្មីៗច្រើន
សមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធថ្មី ផ្លូវជាតិលេខ១០ និងលេខ៤៨ បានផ្តល់ភាពងាយស្រួលក្នុងការធ្វើដំណើរ
លំហូរភ្ញៀវទេសចរធ្វើដំណើរពីបណ្តារាជធានី-ខេត្ត ពិសេសខេត្តពោធិសាត់ ប៉ៃលិន បាត់ដំបង៕ ដោយ សេន ពិសិដ្ឋ







































