រយៈពេល៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅទូទាំងខេត្តពោធិ៍សាត់ ទទួលបានភ្ញៀវទេសចរ មកលេងកម្សាន្តជិត៩ម៉ឺននាក់ បើប្រៀបធៀបឆ្នាំ២០២៤ ភ្ញៀវទេសចរកើនឡើង ៩២.៤៧%

(ពោធិ៍សាត់)៖ រយៈពេល៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ពោលគិតចាប់ពីថ្ងៃទី០៤-០៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទូទាំងខេត្តពោធិ៍សាត់ មានភ្ញៀវទេសចរបានមកដើរលេងកម្សាន្ត តាមរមណីយដ្ឋាននានា ទាំង២៨មូលដ្ឋាន សរុបចំនួន៨៩,០៩៧នាក់ ក្នុងនោះទេសចរជាតិ មានចំនួន៨៩,០៤២នាក់ និងទេសចរបរទេស ចំនួន៥៥នាក់ បើប្រៀបធៀបឆ្នាំមុន (ឆ្នាំ២០២៤ មានភ្ញៀវទេសចរ ចំនួន៤៦,២៩១នាក់) កើនឡើង ចំនួន៩២.៤៧%។

នេះបើតាមរបាយការណ៍ស្ថិតិទេសចរ របស់មន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ ដែលទើបនឹងទទួលបាននាព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ។

ប្រភពពីមន្ទីរជំនាញ បានឱ្យដឹងថា ភ្ញៀវទេសចរ តាមរមណីយដ្ឋាននានា ក្នុងខេត្តពោធិ៍សាត់ នាឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៥នេះ មានដូចខាងក្រោម៖

*ថ្ងៃទី០៤​ ខែវិច្ឆិកា​ ឆ្នាំ២០២៥ ទេសចរជាតិ​ មានចំនួន៧,១៨៥នាក់ និងទេសចរបរទេស​ ចំនួន០៧នាក់
*ថ្ងៃទី០៥​ ខែវិច្ឆិកា​ ឆ្នាំ២០២៥ ទេសចរជាតិ​ មានចំនួន៧១,៩៨៥នាក់ និងទេសចរបរទេស​ ចំនួន៣៧នាក់
*ថ្ងៃទី០៦​ ខែវិច្ឆិកា​ ឆ្នាំ២០២៥ ទេសចរជាតិ​ មានចំនួន៩,៨៧២នាក់ និងទេសចរបរទេស​ ចំនួន១១នាក់។

ប្រភពបន្តថា សរុបតួលេខរយៈពេល០៣ថ្ងៃ ភ្ញៀវទេសចរ សរុបចំនួន៨៩,០៩៧នាក់​ ក្នុងនោះទេសចរជាតិ មានចំនួន៨៩,០៤២នាក់ និងទេសចរបរទេស​ ចំនួន៥៥នាក់។ បេីប្រៀបធៀបនឹងរយៈពេល០៣ថ្ងៃដូចគ្នា ភ្ញៀវទេសចរមានការកេីនឡេីង​ ចំនួន៩២.៤៧% (ទេសចរឆ្នាំមុន មានចំនួន​៤៦,២៩១នាក់)៕