
(ភ្នំពេញ)៖ ក្នុងឆ្នាំ២០២៥ រាជរដ្ឋាភិបាល បានផ្តល់ការណែនាំឲ្យក្រសួងមុខងារសាធារណៈ ឲ្យធ្វើជំរឿនមន្ត្រីទូទាំងប្រទេស។ ការធ្វើជំរឿនមន្ត្រីនៅពេលនេះ នឹងធ្វើនៅតាមរចនាសម្ព័ន្ធនៃគ្រឹះស្ថានសិក្សាសាធារណៈ អង្គភាពសុខាភិបាលមូលដ្ឋាន និងក្រសួង ស្ថាប័នទាំងអស់ចំណុះអង្គភាពនីតិប្រតិបត្តិ។
ការធ្វើជំរឿនមន្ត្រីនាពេលនេះ ក្រុមការងារមន្ត្រីជំរឿន នឺងចុះទៅតាមអង្គភាពគោលដៅនីមួយៗដោយផ្ទាល់តែម្តង។ ការចុះទៅដោយផ្ទាល់នេះ គឺជាការធានាមិនឱ្យប៉ះពាល់ដល់ដំណើរការ នៃការងារប្រចាំថ្ងៃរបស់មន្ត្រី ហើយក៏មិនឱ្យប៉ះពាល់ដល់ដំណើរការ នៃការផ្តល់សេវាសាធារណៈរបស់អង្គភាព ដែលជាគោលដៅ នៃការធ្វើជំរឿននោះដែរ។

សូមចូលរួមទាំងអស់គ្នា ដើម្បីបំពេញកាតព្វកិច្ចជាមន្ត្រី ឆ្ពោះទៅកាន់ការធ្វើទំនើបកម្មប្រព័ន្ធរដ្ឋបាលសាធារណៈ ដែលមានសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ និងជាកេដំណែលដ៏ប្រពៃសម្រាប់អ្នកជំនាន់ក្រោយរបស់យើង៕

































