សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ការភ្ជាប់ជើងហោះហើរត្រង់ពីឥណ្ឌា មកខេត្តសៀមរាប

(ភ្នំពេញ)៖ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា សូមអបអរសាទរជើងហោះហើរ របស់ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌា នឹងហោះហើរត្រង់ពី Kolkata សាធារណរដ្ឋ ឥណ្ឌា មកកាន់ខេត្តសៀមរាប នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខនេះ ក្រោមកិច្ចសហការដ៏រីករាយរវាង រាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ។

ជាមួយនឹងសមិទ្ធផលថ្មី នៃជើងហោះហើរត្រង់នេះ លោក ហួត ហាក់ រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ បានចាត់ទុកថា ទាំងអស់នេះ គឺកើតមានឡើងក្រោមការដឹកនាំតម្រង់ទិសដ៏ខ្ពង់ខ្ពស់ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា៕