ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃសុក្រ ៤ កើតខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ត្រូវ នឹងថ្ងៃទី ២៤ ខែ កក្កដា ឆ្នាំ ២០២០ នៅសាលប្រជុំសាលាខេត្តព្រះសីហនុ រដ្ឋបាលខេត្តព្រះសីហនុ បើកកិច្ចប្រជុំពិភាក្សាស្ដីពីការរៀបចំ និង អនុវត្ត យុទ្ធសាស្ត្រទីក្រុងឆ្លាតវៃ (Smart City) សម្រាប់ក្រុងព្រះសីហនុ។ ដោយមានការអញ្ជើញចូលរួមពី លោក គង់ វិតាណៈ អភិបាលរងនៃគណៈអភិបាល ខេត្តព្រះសីហនុ និងជាតំណាងដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ។ និង មានការអញ្ជើញចូលរួមពីមន្រ្តីជំនាញ និង ស្ថាប័នពាក់ព័ន្ធ នៅ ក្នុងខេត្ត តំណាងក្រុមហ៊ុន និង ក្រុមការងារ អង្គការសហប្រជាជាតិផងដែរ។
ថ្លែងនៅក្នុងកិច្ចប្រជុំ លោក គង់ វិតាណៈអភិបាលរង នៃ គណៈអភិបាលខេត្តព្រះសីហនុបានលើកឡើងថា៖ កិច្ចប្រជុំនេះត្រូវបានផ្ដោតទៅលើសារៈសំខាន់ពីរចំណុចទី១ គឺស្អាតទី ៣ គឺអគ្គិសនីជាសំខាន់។ ដើម្បីឲ្យសម្រចបានផែនការអភិវឌ្ឍទីក្រុងវ័យឆ្លាតនេះ ខេត្តព្រះសីហនុ ត្រូវទាមទាជាដំបូងឲ្យមានផែនការមេ និងគោលនយោបាយច្បាស់លាស់ ដែលមានលក្ខណៈសមាហរណកម្ម និងអនុវត្តតាមគោលការណ៍ត្រឹមត្រូវ ដើម្បីធានាបានផលប្រយោជន៍ពិតប្រាកដពីគម្រោងនេះ។
លោក សុវ ណ្ណា ប្រធាន អង្គការ សហប្រជាជាតិដើម្បី លំនៅដ្ឋាន មនុស្សជាតិ បានមានប្រសាសន៍ថា៖ ស្របពេលខេត្តព្រះសីហនុ កំពុងទទូលបានការអភិវឌ្ឍន៍យ៉ាងគំហុក ពីសំណាក់ក្រុមហ៊ុននិងអ្នកវិនិយោគចិន អង្គការសហប្រជាជាតិ (UN) បានបង្ហាញពីគោលបំណងរបស់ខ្លួនក្នុងការចូលរួម អភិវឌ្ឍន៍ខេត្តព្រះសីហនុ ឲ្យ ក្លាយ ជាទីក្រុងឆ្លាតវៃ។តាមបទពិសោធន៍ ប្រទេសលើសកលលោកមាន GDP ៨០ភាគរយ ទទួលបានពីការអភិវឌ្ឍក្នុងទីក្រុង ដោយឡែកសម្រាប់កម្ពុជា GDP ៥០ភាគរយ ចេញពីការអភិវឌ្ឍក្នុងទីក្រុង ។
មិនខុសគ្នាទេ លោក ហ៊ាង ផាត អ្នកពីអ្នកបច្ចេក ទេស នគរូបនីយកម្មអង្គ ការយូនីសេហ្វ បានមាន ប្រសាសន៍ថា៖ ការអភិវឌ្ឍនៅខេត្តព្រះសីហនុ បានបង្ហាញពីសក្តានុពលចំបង រួមចំណែកការអភិវឌ្ឍប្រទេសជាតិ ទាំងមូលផងដែរ ហើយការអភិវឌ្ឍក្នុង ខេត្តព្រះសីហនុ ក៍មានបញ្ហាប្រឈមមួយចំនួន ដោយសារកត្តាអភិវឌ្ឍមានល្បឿនលឿនពេក ការគ្រប់គ្រងមិនបានហ ហ្មត់ចត់នោះ អាចនាំឱ្យប្រជាពលរដ្ឋនៃចំណែក ណាមួយមិនបានទទួលផលតាមទាន់គេ។ យើងបានដឹងថា ទីក្រុងឆ្លាតវៃ ជាគោលដៅមួយ ដែលយើងចង់អភិវឌ្ឍន៍ ហើយក្រុងព្រះសីហនុ នៃ ខេត្តព្រះសីហនុ ជាទិសដៅមួយ ក្នុងការអភិវឌ្ឍជាទីក្រុងឆ្លាតវៃ ។
ទោះជាយ៉ាងណាក៏ដោយចុះ លោក គង់វិតាណៈបានបន្តថា៖ ការអភិឌ្ឍក្នុងទីក្រុងភ្នំពេញ បានចាប់ផ្តើមដើរតាមគម្រោងអភវិឌ្ឍដ៏ឆ្លាត វៃជាបណ្តើរៗ ពោលគឺមានកំណើនលឿន រហ័ស និងត្រូវបានផ្លាស់ប្តូរជាមជ្ឈមណ្ឌលសេដ្ឋកិច្ចដ៏រស់រវើកមួយ៕ ដោយ ៖ មនោរាហ៍
































