KOICA ជូនដំណឹងពីការដេញថ្លៃការផ្គត់ផ្គង់ និងដំឡើងបរិក្ខារបច្ចេកវិទ្យាព័ត៌មាន សារគមនាគមន៍ នៃគម្រោងការកសាងសមត្ថភាព ការបង្កើតបរិយាកាសគាំទ្រលើវិស័យបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍

(ភ្នំពេញ)៖ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉ (KOICA) របស់ប្រទេសកូរ៉េ ប្រចាំប្រទេសកម្ពុជា នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ បានចេញសេចក្តីជូនដំណឹងសូមអញ្ជើញអ្នកដេញថ្លៃជាតិ និងអន្តរជាតិចូលរួមដេញថ្លៃលើ «ការផ្គត់ផ្គង់ និងដំឡើងបរិក្ខារបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ នៃគម្រោងការកសាងសមត្ថភាព និងការបង្កើតបរិយាកាសគាំទ្រលើវិស័យបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ក្នុងការអប់រំបណ្តុះបណ្តាល បច្ចេកទេសនិងវិជ្ជាជីវៈ នៅកម្ពុជា»។

KOICA បានឱ្យដឹងថា ដើម្បីចូលរួមដេញថ្លៃ អ្នកដេញថ្លៃត្រូវតម្កល់សាច់ប្រាក់ ឬមូលបត្របំណុលក្នុងបរិមាណស្មើនឹង ៥% នៃចំនួនទឹកប្រាក់ដេញថ្លៃ ជាការធានាលើការដេញថ្លៃ មកការិយាល័យ KOICA កម្ពុជា ត្រឹមម៉ោង ១៦:០០ថ្ងៃទី០២ ខែមករា ឆ្នាំ២០២៦, វេលាម៉ោង។ រយៈពេលនៃការធានាគឺយ៉ាងតិច ៣០ថ្ងៃ រាប់ចាប់ពីកាលបរិច្ឆេទនៃការដាក់សំណើនៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២៦។ ក្នុងករណីអ្នកដេញថ្លៃដែលជោគជ័យបដិសេធមិនចុះហត្ថលេខាលើកិច្ចសន្យាដោយគ្មានហេតុផលសមរម្យ ប្រាក់ធានានេះ នឹងត្រូវប្រគល់ ជូនការិយាល័យ KOICA កម្ពុជា៕

ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់ KOICA៖