មន្ទីរ៉ែ និងថាមពលខេត្តកោះកុង លោកខ្លឹម យុទវិសិដ្ឋ ត្រូវបានក្រសួងប្រកាសតែងតាំងចូលកាន់មុខតំណែងជាប្រធានមន្ទីរ

កោះកុង÷ ពិធីប្រកាសតែងតាំងប្រធានមន្ទីររ៉ែថ្មី លោក ខ្លឹម យុទវិសិដ្ឋ ត្រូវបានរដ្ឋបាលខេត្តកោះកុងរៀបចំពិធីប្រកាសចូលកាន់មុខតំណែងជាប្រធានមន្ទីររ៉ែ និងថាមពលខេត្តកោះកុង នៅរសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រោមអធិបតី ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងលោកជំទាវ ឈី វ៉ា អភិបាលនៃគណៈអភិបាលខេត្តកោះកុង និងមានការចូលរួម ពីឯកឧត្តម លោកជំទាវ លោក លោកស្រី គ្រប់មន្ទីរអង្គភាព ក្រុង.ស្រុក នៅសាលមហោស្របខេត្តកោះកុង។

លោក ខ្លឹម យុទ្ធ វិសិដ្ឋ ក្រោយពីបានប្រកាសចូលកាន់មុខតំណែងជាប្រធានមន្ទីរ៉ែ និងថាមពល ខេត្តកោះកុង លោកបានធ្វើការប្រាជ្ញាចិត្តថា÷ ១- ការពាររបបរាជនិយម រដ្ឋធម្មនុញ្ញ គោរពនិងអនុវត្តតាមគោលការណ៍ច្បាប់ និងមាគាដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល ក្រសួង ហ្នឹងរដ្ឋបាលខេត្ត។


២- ការពារគេដំណែលសមិទ្ធផលស្នាដៃសន្តិភាព ដែលមានសព្វថ្ងៃឲ្យបានឋិតថេគង់វង្សជារៀងរហូត។
៣- គោរពវិន័យនិងការចាត់តាំងឲ្យបានជាប់ជួន និងបំពេញភារកិច្ចដែលរាជរដ្ឋាភិបាល ក៏ដូចជាក្រសួង និងរដ្ឋបាលខេតប្រគល់ជូនឲ្យមានប្រសិទ្ធភាព និងទទួលបានជោគជ័យ។
៤- ធ្វើការបែងចែកតួនាទីភារកិច្ចជូនថ្នាក់ដឹកនាំមន្ទីរ ប្រធានមន្ទីរ អនុប្រធានការិយាល័យ ព្រមទាំងមន្ត្រីរាជការទាំងអស់តាមសមត្ថភាពជំនាញឲ្យបានច្បាស់លាស់។
៥- ខិតខំគៀងគរជំនូល ចំណាយថវិការដ្ឋឲ្យបានត្រឹមត្រូវតាមគោលការណ៍ណែនាំរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងឲ្យស្របតាមកម្មវិធីកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។
៦- រក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុងឱ្យបានរឹងមាំ ជាពិសេសបំពេញបេសកកម្មជាមួយបណ្ដាមន្ទីរអង្គភាព ស្ថាប័នពាក់ព័ន្ធនានា ដើម្បីភាពរីកចម្រើនរបស់ក្រសួង និងរដ្ឋបាលខេត្តឲ្យបានល្អប្រសើរ។

ខ្លែងក្នុងពិធីតែងតាំង ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានមានប្រសាសន៍ថា ផែនការដែលជាយុទ្ធសាស្ត្រដ៏សំខាន់របស់ក្រសួង ទីមួយគឺការកាត់បន្ថយនៅការកាប់អាណាធិបតេយ្យ ដែលមិនចាំបាច់ គឺយើងកាត់បន្ថយនៅពេលវេលាសុំតភ្លើង សុំបើកការ៉ាសសាំង។ល។និង។ល។ ក្រសួងកំពុងធ្វើកិច្ចការងារ គឺការកាត់ចោលក្រដាសស្នាមពេលវេលារំខានប្រជាជនដែលជាចាំបាច់ គឺជាអត្ថភាពទីមួយរបស់ក្រសួង។
លោកឧទាហរណ៍ថា បើសុំបើកការ៉ាសសាំងមួយក្រសួងចាំតែចេញអាជ្ញាប័ណ្ណជូន ប៉ុន្តែប្រសិនបើភាគីពាក់ព័ន្ធថ្នាក់ក្រោមជាតិ ហើយមិនជួយរុញសំណើឯកសារឲ្យដល់ភ្នំពេញ ក្រសួងធ្វើយ៉ាងម៉េចចេញបានលឿន។ ឱ្យតែឃើញក្រសួងនិងចេញយ៉ាងរហ័សដើម្បីកុំឱ្យមានការលំបាក នេះមិនមែនសម្រាប់សម្រួលដល់ប្រជាជនទេ ឲ្យតែបងប្អូនដាក់ទុនបង្កើតការងារឲបង់ពន្ធអាករត្រឹមត្រូវ បង្កើតការងារឲ្យប្រជាពលរដ្ឋមានការងារធ្វើ នេះជាការជួញរុញកំណើនសេដ្ឋកិច្ចមូលដ្ឋាន មិនចាំបាច់តែអ្នកវិនិយោគបរទេសនោះទេ ប្រទេសយើងត្រូវតែឲ្យតម្លៃលើអ្នកវិនិយោគក្នុងប្រទេសដែលជាអ្នកមានលុយមានកាក់ មិនថាខ្នាតតូច ខ្នាតធំ ខ្នាតមធ្យមនោះទេ គឺឲ្យតែគោរពច្បាប់ ក្រសួងគាំទ្រ និងបន្តកាត់បែបបទនិងក្រដាសស្នាមបន្ថែមទៀតនៅឆ្នាំខាងមុខ ដើម្បីធានានិងផ្ដល់សេវាសាធារណៈឱ្យបងប្អូនប្រជាពលរដ្ឋឲ្យកាន់តែប្រសើរ។

ឯកឧត្តមរដ្ឋមន្ត្រីបានមានប្រសាសន៍បន្ថែមទៀតថា ចំពោះមុខនេះកំពុងធ្វើកិច្ចការយ៉ាងកក្រើក និងឈានទៅប្រកាសឆាប់ៗ ប៉ុន្តែបានធ្វើបណ្ដើរៗហើយមិនបាច់ប្រកាសទេ គឺចាប់ពង្រាយស្ថានីសាស្ត្ររថយន្តអគ្គិសនីទូទាំងប្រទេស បើអត់មានភ្លើងអគ្គិសនីពីបណ្ដាញជាតិដែលមានថ្លៃសមរម្យ មិនអាចយកមកបន្ថយថ្លៃនៅការសាករថយន្តអគ្គិសនីនៅទូទាំងប្រទេសបាននោះទេ យើងនឹងធ្វើឲ្យវិសាលភាពនៃការផ្ដល់សេវានេះបានទូលាយទូទាំងប្រទេស។

ក្នុងឱកាសនោះដែរ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានមានប្រសាសន៍ផ្ដែផ្ដាំដល់លោកប្រធានមន្ទីររ៉ែ ដែលទើបនឹងឡើងកាន់តំណែងថ្មី ខិតខំធ្វើការជាមួយសហការីយើងដែលជាបុគ្គលិកនៅក្នុងមន្ទីរ ត្រូវបន្តយកចិត្តទុកដាក់អនុវត្តឱ្យបានជាប់ជូន ហើយខំធ្វើជាសេនាធិការឲ្យបានល្អឱ្យគណៈអភិបាលខេត្ត ដើម្បីឲ្យខេត្តកោះកុងមានការរីកចម្រើន៕ ដោយ ពិសិដ្ឋ