(ភ្នំពេញ)៖ ក្រសួងការពារជាតិ បានបញ្ជាក់ថា ការផ្សព្វផ្សាយរបស់ អ្នកការសែតកងទ័ពថៃឈ្មោះ Wassana’s Nanuam ដែលថាទាហានថៃវាយលុកដណ្តើមយកប្រាសាទខ្នារ មកវិញបានមកវិញ១០០ភាគរយ គឺជាព័ត៌មានក្លែងក្លាយ មិនពិត។
សូមគូសបញ្ជាក់ថា កងកម្លាំងកម្ពុជាបាននឹងបន្តឈរជើងយ៉ាងរឹងមាំ ក្នុងការបំពេញតួនាទីរបស់ខ្លួន ដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជា៕
































