អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ត្រៀមប្រជុំត្រួតពិនិត្យការងារគ្រប់គ្រងជនបរទេស នៅដើមឆ្នាំ២០២៦

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានអញ្ជើញដឹកនាំកិច្ចប្រជុំណែនាំការងារសម្រាប់ត្រៀមរៀបចំការប្រជុំស្តីពីការងារគ្រប់គ្រងជនបរទេសនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលនឹងត្រូវរៀបចំឡើងនៅដើមខែមករា ឆ្នាំ២០២៦ខាងមុខនេះ។

ចូលរួមក្នុងកិច្ចប្រជុំនេះរួមមាន អគ្គនាយករង លោកប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត៕