នាយករដ្ឋមន្រ្តីអូស្រ្តាលី រងនូវការខឹងសម្បារ អំឡុងពេលចូលរួមគោរពវិញ្ញាក្ខន្ធជនរងគ្រោះ ក្នុងករណីបាញ់ប្រហារនៅឆ្នេរសមុទ្រនៃទីក្រុងស៉ីដនី

(ស៉ីដនី)៖ មនុស្សជាច្រើនបានបង្ហាញការខឹងសម្បារ ចំពោះនាយករដ្ឋមន្រ្តីអូស្រ្តាលី លោក Anthony Albanese អំឡុងពេលដែលលោកចូលរួមគោរពវិញ្ញាក្ខន្ធជនរងគ្រោះ នៃការបាញ់ប្រហារកាលពីមួយសប្តាហ៍មុន ដែលផ្តោតលើព្រឹត្តិការណ៍ពិធីបុណ្យ Hanukkah របស់ជនជាតិជ្វីហ្វនៅមាត់សមុទ្រ Bondi នៃទីក្រុងស៉ីដនី។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២២ ខែធ្នូ ឆ្នាំ ២០២៥។

អូស្រ្តាលី បានរៀបចំពិធីរំលឹកដល់អ្នកស្លាប់ ១៥នាក់ និងរបួសមួយចំនួនដោយខ្មាន់កាំភ្លើងពីរនាក់បាញ់ប្រហារ ជាមួយការរឹតបន្តឹងសន្តិសុខ បង្ហូតទង់ជាតិពាក់កណ្តាលនៅតាមអគាររដ្ឋាភិបាល និងរក្សាភាពស្ងៀមស្ងាត់មួយនាទី។ ទូរទស្សន៍ និងវិទ្យុនានា ក៏ត្រូវផ្អាកការផ្សាយនាពេលនោះដែរ។

មនុស្សរាប់ពាន់នាក់ រួមទាំងលោក Albanese និងថ្នាក់ដឹកនាំផ្សេងទៀត ដែលទៅចូលរួម ត្រូវបានការពារដោយប៉ូលិសយ៉ាងច្រើន។ ពេលដែលលោក Albanese មក​ដល់ ហ្វូង​មនុស្ស​បានស្រែក​ ​ហើយ​ក្រោយ​មក​អ្នករៀបចំពិធី​ប្រាប់ឱ្យហៅឈ្មោះរបស់លោក។​ លោក Albanese អង្គុយ​នៅ​ជួរ​មុខ​ និងពាក់​មួក​ប្រពៃណី​ជនជាតិ​ជ្វីហ្វ។ លោក Albanese ស្ថិតក្រោមសម្ពាធពីអ្នករិះគន់ដែលនិយាយថា រដ្ឋាភិបាលឆ្វេងនិយមកណ្តាលរបស់លោក ធ្វើការមិនបានគ្រប់គ្រាន់ដើម្បីទប់ស្កាត់ ការកើនឡើងនូវសកម្មភាពប្រឆាំងក្រុមជ្រុលនិយម ចាប់តាំងពីសង្រ្គាមនៅហ្កាហ្សាផ្ទុះឡើង៕