មូលនិធិសមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាព ក្រុងប៉ោយប៉ែត បាន ថ្លែងអំណរគុណចំពោះសប្បុរជនទាំងអស់ ដែលបន្តនាំយកជំនួយអំណោយប្រគល់ជូន មូលនិធិ សម្រាប់ចែកជូនវីរកងទ័ពជួរមុខ និង ជនភៀសសឹក

ក្រុងប៉ោយប៉ែត ៖ សប្បុរសជន ប្រជាពលរដ្ឋ អាជីវករលក់ដូរតាមផ្សារ អាជ្ញាធរខណ្ឌ និង ក្រុមហ៊ុនឯកជន ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅតែបន្តនាំយកអំណោយមកប្រគល់ជូន មូលនិធិសមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាពក្រុងប៉ោយប៉ែត ដឹកនាំដោយលោក ឆុន វីរៈ អនុប្រធានសមាគម និង លោក សយ សុខុន រួមទាំងក្រុមការងារជាច្រើនរូប ដោយមានទាំងថវិកា គ្រឿង ឧបភោគ បរិភោគ ថ្នាំពេទ្យ សម្ភារ:ជាច្រើនមុខ ដើម្បីចែកជូនវីរកងទ័ពជួរមុខ និងជនភៀសសឹកនៅតាមមណ្ឌលសុវត្ថិភាពនានា ជាបន្តបន្ទាប់នៅ ខេត្តបន្ទាយមានជ័យ។

នៅរសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥នេះដែរ លោក ឆុន វីរៈ
, លោក សយ សុខុន និង ក្រុមការងារ បានអញ្ជើញទទួលជំនួញដោយផ្ទាល់ពីសប្បុរសជននានា។

ក្នុងឱកាសនោះដែរ លោក ឆុន វីរៈ បានថ្លែងនូវការអរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសប្បុរសជនទាំងអស់ ប្រជាពលរដ្ឋ អាជីវករលក់ដូរតាមផ្សារ អាជ្ញាធរ និង ក្រុមហ៊ុនឯកជន ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលបានចូលរួម ចែករំលែកនូវធនធានទៅតាម
លទ្ធភាពរៀងៗខ្លួន ដើម្បីឧបត្ថម្ភដល់វីរកងទ័ពជួរមុខ និង ក្រុមគ្រួសារពលរដ្ឋជាជនភៀសសឹកដែលបាននិងកំពុងភៀសខ្លួនចេញពីផ្ទះសម្បែងទៅស្នាក់នៅទីកន្លែងសុវត្ថិភាព។

លោក ឆុន វិរៈ បានបន្តថា៖ សកម្មភាពនេះពិតជាបានបង្ហាញឱ្យឃើញពីទឹកចិត្តសប្បុរសធម៌របស់បងប្អូន ប្រជាពលរដ្ឋក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្នុងការសាមគ្គីភាព ជាធ្លុងមួយខ្មែរស្រឡាញ់ខ្មែរ ។
ដូចគ្នានេះដែរ ចំណែកលោក សយ សុខុម វិញ បានមានប្រសាសន៍ដែរថា៖ សប្បុរសជន ដែលនាំអំណោយមកប្រគល់ជូន មូនិធិ សមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាព
ក្រុងប៉ោយប៉ែត នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥នេះ រួមមាន
⁃ ថវិកា – កាហ្វេកញ្ចប់⁃ ទឹកបរិសុទ្ធ ⁃ មី ⁃ បារី ⁃ ពងមាន់
⁃ ត្រីខកំប៉ុង⁃ អង្ករ ⁃ ត្រីងៀត ⁃ គ្រឿងកំប៉ុង -ទឹកត្រី – ទឹកស៊ីអ៊ីវ -ខ្ទឹម -ប៊ីចេង ជាដើម។
លោក សយ សុខុន បានបញ្ជាក់បន្ថែមទៀតថា៖ មូលនិធិសមាគមសម្ព័ន្ធ យុវជន ដើម្បីសន្តិភាព ក្រុងប៉ោយប៉ែតនៅតែបន្តទទួលអំណោយពីសប្បុរសជនតទៅទៀត នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ៕