
(ព្រំដែន)៖ គិតត្រឹមម៉ោង៧៖៣០នាទីព្រឹក ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥នេះ សមរភូមិភូមិជោគជ័យ ភូមិព្រៃចាន់ ប្រាសាទព្រះវិហារ តាថាវ និងភ្នំខ្មោច ទាហានឈ្លានពានរបស់សៀម នៅបន្ដបាញ់ផ្លោងចូលដែនអធិបតេយ្យកម្ពុជា។
ដោយឡែក សមរភូមិថ្មដា ខេត្តពោធិ៍សាត់ ស្ងប់ស្ងាត់, ប្រាសាទតាមាន់ ជប់គគីរ ទាហានសៀមបានផ្លោងចូលម៉ោងជាង៥ទៀបភ្លឺ ហើយស្ងាត់នៅម៉ោង៦កន្លះ, ប្រាសាទព្រះវិហារ តាថាវ ភ្នំខ្មោច មកទល់ម៉ោងជាង៧ព្រឹកនេះ ទាហានសៀមនៅបន្ដបាញ់ផ្លោងចូល៕































